ការផ្តល់​ព័ត៌មាន​ការ​ងារ ដល់​យុវជន​

ម​ជ្ឈ​ម​ណ្ឌ​ការងារ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គឺជា​កន្លែង​មួយ​ដែល​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ស្ទើ​តែ​គ្រប់​ជំនាញ​។​មិនតែប៉ុណ្ណោះ​ក៏​ជា​កន្លែង​មួយ​ដែល​បានផ្តល់​ព័ត៌មាន​ការងា​រ​ដល់​យុវជន​គ្រប់រូប​ដែល​កំពុង​រក​ការងារ​ធ្វើ​ផងដែរ​។​

លោក​ បញ្ញា ជា​សិស្ស​ម្នាក់​ដែល​ធ្លាប់​បានទទួល​ការសិក្សា​នៅ​មជ្ឈមណ្ឌល​ផ្ទាល់​បាន​ប្រាប់​អោយដឹងថា​៖ មជ្ឈមណ្ឌល​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​កន្លែង​នៃ​បណ្តុំ​ចំណេះដឹង និង​ជំនាញ​យ៉ាងពិត​ប្រាកដ​។​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​គឺ​អ្នក​ដែល​រៀន​ពូកែ​គឺអាច​មានលទ្ធភាព​ទៅ​បន្ត​ការសិក្សា ឬុ​មាន​ការងារ​នៅក្រៅ​ប្រទេស​បាន​ផងដែរ​។​ លោក​បាន​បន្តទៀតថា សម្រាប់​យុវជន​ក្នុង​ខេត្តបាត់ដំបង​គឺមាន​ការចាប់អារម្មណ៍​ខ្លាំងណាស់ មិនថាតែ​អ្នក​ដែល​បានទទួល​ការសិក្សា​នៅ​ទីនោះ​ផ្ទាល់ ឬ​អ្នក​ខាងក្រៅ​នោះទេ ព្រោះថា​កន្លែង​នោះបាន​បិត​ផ្សាយ​រាល់​ការងារ​ផ្សេងៗ​ដែលមាន​ការជ្រើសរើស​បុគ្គលិក​។ នេះ​ជាការ​ងាយស្រួល​មួយ​ដល់​យុវជន​ទាំងអស់​ដែល​រក​ការងារ​ធ្វើ​។​

ចំណែក​ កញ្ញា ​វ​ល័​ក្ខ​ វិញ​កញ្ញា​ធ្លាប់បាន​ទៅ​មើល​ការ​ការបិត​ផ្សាយ​រាល់​ព័ត៌មាន​ការងារ ហើយ​ក្នុង​ថ្មីៗ​នេះ​ក៏បាន​ទៅ​ម​លើ​ផងដែរ កញ្ញា​បាន​និយាយថា មជ្ឈមណ្ឌល​គឺ​ពិតជា​មាន​សេវា​ល្អ​មែនទែន​មិន​ត្រឹមតែ​ផ្តល់ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ប្រាប់ ណែនាំ​ពី​របៀបរ​រៀបចំ​CV​ទៀតផង​។​ ​ជាមួយគ្នា​ដែល​កញ្ញា​ក៏បាន​សំណូមពរ​អោយ​ខាង​ម​ជ្ឈ​ម​ណ្ឌ​បើសិនជា​អាច​សុំអោយ​មានការ​ផ្តល់​ជាការ​សិក្ខាសាលា ការផ្តល់​ព័ត៌មាន​បន្ថែ​ម​ទៀត​ដល់​សិស្ស​និស្សិត​ពី​ទីតាំង និង​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​ប​ជ្ឈ​មណ្ឌល​ព្រោះ​មាន​យុវជន​មួយចំនួន​មិនទាន់បាន​ស្គាល់​នៅឡើយ​ទេ​។​

​យោងតាម​ ការលើកឡើង​ខាងលើ​យើង​សង្កេតឃើញថា​ម​ជ្ឈ​ម​ណ្ល​ការងា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺ​ពិត​ជាមាន​ការជួយ​ដល់​យុវជន​ច្រើន​មែន​ទេ​ន ទាំង​ការទទួលបាន​ការសិក្សា និង​ការផ្តល់​ព័​ត៌​ការងារ​ដល់​យុវជន​ដែល​កំពុង​រក​ការងារ​ធ្វើ​។​

បទយកការណ៍៖ កញ្ញា ម៉ន ឆវ័ន្ត