បញ្ហាដែលប្រជាពលរដ្ឋឈប់ចិញ្ចឹមជ្រូក

ពេលកន្លងទៅការចិញ្ចឹមជ្រូក គឺជាមុខរបរពេញនិយមរបស់ប្រជាកសិករ បន្ទាប់ពីស្រែចំការ តែមួយរយះចុងក្រោយនេះ កសិករមួយចំនួនធំបានបោះបង់ការចិញ្ចឹមជ្រូកចោល ព្រោះតែការឆ្លងជំងឺ និងតម្លៃជ្រូកចុះថ្លៃ។

លោក ហ៊ួរ ជាអាជីវករម្នាក់ បានអោយដឹងថា ការចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ន​ គឺមិនសូវមានអ្នកចិញ្ចឹមទេ ព្រោះកសិករខ្លាចការឆ្លងជំងឺ និងតម្លៃថោក ដែលមិនអាចទូទាត់ការចំណាយបាន តែលោកបញ្ចក់ថា ជ្រូកសព្វថ្ងៃនេះគឺមានការឡើងថ្លៃ។ បន្ថែមពីលើនេះ លោកបានអោយដឹងថាអ្នកដែលនៅចិញ្ចឹមគឺមានតែអ្នកដែល ធ្វើបាយស្រា និងចិញ្ចមទ្រង់ទា្រយធំពីមុនមកទេ ដែលបន្តចិញ្ចឹមរហូតមកដល់សព្វ តែមិនសូវច្រើនដូចមុនទេ។

ចំណែលឯ អ្នកនាង ផល​ បានលើកឡើងថា ការចិញ្ចឹមជ្រូកគឺល្អ តែប្រជាពលរដ្ឋខ្លះមិនសូវមានចំនេះដឹងប៉ុន្មានទេ ហើយការចិញ្ចឹមជ្រូកគឺទាមទាពេលវេលា ហើយចំណាយច្រើន ដូច្នេះ អាចធ្វើអោយប៉ះពាល់ដល់ជីវភាពពួកគាត់។

បើទោះបីជាពេលកន្លងទៅការចិញ្ចឹមជ្រូកមានការថយចុះជាងមុនពិតមែន តែនាពេលបច្ចុប្បនុ្ន យើង    សង្កេតឃើញមានការចាប់អារម្មណ៍ឡើងវិញក្នុងការចិញ្ចឹមជ្រូក ព្រោះតម្លៃជ្រូកកើនឡើងជាងមុនហើយ      វាជាមុខរបដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលទើបត្រឡប់មកស្រុកកំណើតវិញ។

អត្ថបទ៖ ស៊ុំ សម្លស្ស