ពលរដ្ឋ​ត្អូញត្អែ​ពី​បញ្ហា​សំរាម​ដ៏​រ៉ាំរ៉ៃ​ក្នុង​ផ្សារ​អន្លង់​វិល​នៅ​មិនទាន់បាន​ដោះស្រាយ​

​ប្រជាពលរដ្ឋ​ និង អាជីវករ​ឃុំ​អន្លង់​វិល ទាមទារ​អ្នកទទួលខុសត្រូវ​ផាស​ស៊ី​ផ្សារ ក្នុងការ​ប្រមូល​សំរាម​ដែល​សេសសល់​មិនទាន់បាន​ប្រមូល​នោះ និង​បណ្ដាល​មាន​ក្លិនស្អុយ​នោះ​ត្រូវ​ព​ន្លឿ​ន​ធ្វើការ​ដោះស្រាយ បើទោះបី​ស្របពេល​ដែល មាន​រៀបចំ ​និង ​ការសំអាត បរិវេណ​ផ្សារ​ឲ្យ​ស្អាត​ជាង​មុន​ក៏ដោយ ។

កញ្ញា សុខ ហេង អាយុ ២៦​នៅ​ភូមិ​បេង​ នៃ​ឃុំ​អន្លង់​វិល បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ផ្សារ ឥឡូវ​មានការ​កសាង​ល្អ​ជាង​មុន មាន​ចាក់​ប៊េ​តុង យើង​អត់​ចាំបាច់​លក់​លើ​ភក់​ដូច​មុ​នោះឡើយ ។​ កញ្ញា​ប​ថ្ថែមថា​៖​សុំ ឲ្យ​អ្នក​ពាក់​ព​ន្ធ័​ជួយ​មើល បញ្ហា​សំរាម​គរ​ចោល​ប្រមូល​មិនទាន់ ឬ ចោល​ពាស​វាលពាស់​កាលនោះ កើតមាន​យូរហើយ តាំងតែ​ពី​អ្នកម៉ៅការ ចាស់ ដល់​អ្នកម៉ៅការ​ថ្មី ។​

ចំណែកឯ​ លោក ទូច ស្វាង មេឃុំ​អន្លង់​វិល បានលើកឡើង​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ​វិទ្យុជាតិ​កម្ពុជា​ខេត្តបាត់ដំបង នៅ​ថ្ងៃ ២៩ ខែ មិថុនា ឆ្នាំ ២០២០​បាន​ថា​៖​បញ្ហា​សំរាម និង បង្គន់​អានា​ម័​យ​ក្នុង​ផ្សារ​នេះ ខាង​ឃុំ​មិនមែន អ្នកជា​អ្នក​ទទួលខុស​ទេ វា​ស្ថិតនៅលើ​ម៉ៅការ​ផាស់​ស៊ី​ផ្សារ ។ តែ​កន្លងមក ដូច​មិនទាន់​ឃើញ ផាស​ស៊ី​ផ្សារ ប្រមូល​សំរាម​ទេ សំរាម​តែ​បញ្ហា​ស្អុយរ​លូ​យ​ និង​ មាន​គំនរ​ដដែល ហាក់បីដូច គ្មាន​ការយក​យកចិត្ត​ទុកចិត្ត ប្រមូល ​និង ដោះស្រាយ​ឡើយ​នោះទេ ។ លោក​បន្ដថា​៖ សូម​សំណួ​ម​ពរដ​ល់ពាក់​ព​ន្ធ័​ទាំង អស់ មេ​តា​ដោះស្រាយ បញ្ហា​សំរាម​នេះ​ឲ្យ​បាន​ឆាប់​ផង ព្រោះ​វា​អាច​ប៉ះពាល​ដល់​សុខា​មាល​ភាព​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​ក្បែរ​ផ្សា​នោះ ។

​បញ្ហា​នេះ ក្រុមការងារ​វិទ្យុជាតិ​កម្ពុជា​ចំការ​បាត់ដំបង​៖ មិនអាច​សុំ​ការ​បំ​ផ្លឺ​ពី​ប្រធាន​ផាស​ស៊ី​ម៉ៅការ​ផ្សា​រអន្លង់​វិល​បានឡើយ ដោយ​តែ​អវត្តមាន​ក្នុងការ​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​វី​ធី​ស​ន្ទា​មតិ​វិទ្យុជាតិ​កម្ពុជា​ខេត្តបាត់ដំបង ។​

យ៉ាងណាក៏ដោយ​បញ្ហា​សំរាម​នេះ​ កើតមាន​យូរហើយ ដែលប្រជា​ពល​រដ្ឋ និង​ ​អាជីវករ​ធុញទ្រាន់​ និងទាមទារ​អា​ជ្ងា​ធរ ពាក់​ព​ន្ធ័​មាន ឃុំ អ្នកម៉ៅការ​ផ្សារ និង​អ្នកប្រមូល​សំរាម​ជាដើម ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​បាន​ឆាប់ ព្រោះ​វា​អាច​ប៉ះពាល់​បរិស្ថាន​ដែល​នៅ​ជុំ​ផ្សារ​នោះ​។​

អត្ថបទ៖ ឈឿន ថៃកឿ