ពលករខ្មែរ១០នាក់លបឆ្លងដែនខុសច្បាប់ ត្រូវទាហានឈុតខ្មៅថៃ និង នគបាលវរព្រំដែនខ្មែរស្ទាក់ចាប់បាន

Phy Sok, [10.08.21 08:54]10 illegal immigrants

 ខេត្តបាត់ដំបង: ពលករខ្មែរចំនួន ៥ នាក់ក្នុងចំណោម១០នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួនខណះលបឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃ និង ៥ នាក់ទៀត ដែលប្រឹងរត់ឆ្លងអូរព្រំដែនត្រឡប់ចូលមកកម្ពុជាវិញ ក៏ត្រូវបាននគរបាលវរ:ព្រំដែនកម្ពុជាឃាត់ខ្លួនបានដែរ។


ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៥ ឃុំណងតាខុង ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ។


ប្រភពបញ្ជាក់ថានៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១០នាក់ បានលបឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីថៃ ស្របពេលដែលកម្លាំងទាហានថៃកំពុងល្បាតក៏បានស្ទាក់ចាប់បាន៥នាក់ (ប្រុស១ ស្រី៤) ដោយឡែកពលករ៥នាក់ទៀតភិតភ័យ បានរត់ឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ហើយក៏ត្រូវកម្លាំងវរ:ការពារព្រំដែនកម្ពុជាឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃត្រង់ នាថ្ងៃដដែលផងដែរ។


ការឃាត់ខ្លួននេះដោយសារតែបច្ចុប្បន្នខេត្តជាប់ព្រំដែនថៃទាំងអស់កំពុងត្រូវបានបិទខ្ទប់នៅឡើយ៕ អត្ថបទភី សុខ