មន្ទីរទេសចរណ៍ខេត្តបាត់ដំបងត្រៀមតំបន់រមនីយដ្ឋាន១០កន្លែងសម្រាប់ភ្ញៀវទេសចរណ៍ មកលេង ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខ

Phy Sok, [23.09.21 11:56]

មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថាមន្ទីរកំពុងតែត្រៀមតំបន់រមនីដ្ឋានទេសចរណ៍ចំនួន ១០កន្លែងធំៗ សម្រាប់ដំណើរការទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ខាងមុខនេះ តែត្រូវអនុវត្តន៍វិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រង់ឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបង បានអោយ ដឹងថាមន្រ្តីជំនាញទេសចរណ៍កំពុងបន្តធ្វើការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ នឹង វាយតម្លៃទីតាំង រមនីយដ្ឋានទេសចរណ៍ដែល ត្រូវបើកដំណើរ ការនាឱកាសបុណ្យភ្ជំបិណ្ឌខាងមុខ គឺធ្វើយ៉ាងណា អោយម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះអនុវត្តន៍អោយបាននូវវិធានសុវត្តិភាពទេសចរណ៍ និងនិតិវិធី ស្តង់ដាប្រតិបត្តិអប្បរបរិមា (SOP)តាមគន្លងប្រក្រតីភាពថ្មី ។ លោកបញ្ជាក់ថានៅពេលបញ្ចប់ការផ្សព្វផ្សាយនិងត្រួតពិនិត្យវាយតម្លៃរួចរាល់មន្ទីរនឹងដាក់លិខិតស្នើសុំទៅថ្នាក់ដឹកនាំខេត្តដើម្បីបើកអាជីវកម្មទេសចរណ៍ទាំងនេះអោយបានលឿន មុនថ្ងៃបុណ្យភ្ជំបិណ្ឌ ខាងមុខ។

លោកបញ្ជាក់ថា តំបន់ទេសចរណ៍ដែលត្រូវបើក១០ទីតាំងខាងមុខនោះមាន រមនីដ្ឋានភ្នំសំពៅ ,បាសាទបាណន់ ,ប្រាសាទឯកភ្នំ ,ទំបន់កំពីងពួយ, ចំការធូរ៉េនអូតង, ថ្មដាចំការធូរ៉េន, ទឹកធ្លាក់ចំការស្វាយ, ទឹកធ្លាក់អូរជាំ , វាលចំបាំងខេមសាយ , និង រមនីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ។

លោកហមអារុណបញ្ជាក់ថា ដើម្បីដំណើរការរមនីយដ្ឋានរបស់ខ្លួនបាន ម្ចាស់រមនីដ្ឋានទេស ចរណ៍ត្រូវអនុវត្តន៍ ៣០ចំណុច ដោយលោកបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុន ចូលលេងកំសាន្តត្រូវឆ្លងកាត់ការវ៉ាស់កំដៅ , លាងដៃនឹង អាកុលរឺជេល ពាក់ម៉ាស់ រឺរបាំងការពារមុខ រក្សាគម្លាត១ម៉ែត្រកន្លះ ភ្ញៀវត្រូវមាន១០នាក់ចុះ មានបំពាក់ ឃ្យូ អ កូត បុគ្គលិកបំរើសេវាទទួលបាន ការចាក់វ៉ាក់សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមាន កាតចាក់វ៉ាក់សាំង រឺលិខិតបញ្ជាក់ ម្ចាស់អាជីវកម្មត្រូវបណ្តុះ បណ្តាលបុគ្គលិក ពីការអនុវត្តន៍ វិធានសុវត្ថិភាពនិងអនាម័យ និងត្រួតពិនិត្យតាមដាន រាល់ភ្ញៀ វមកកំសាន្តអោយអនុវត្តិតាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ ស្លាកសញ្ញាបង្ហាញ ពីវិធានសុវត្ថិភាព ទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ជា មួយរាជរដ្ឋាភិបាល៕ ភី សុខ