សមត្ថកិច្ចឃាត់ខ្លួនយុវជនពីក្រុម ១០នាក់ ក្រោយបើកឆាកប្រយុទ្ធគ្នា បណ្តាលអោយស្លាប់ម្នាក់

Phy Sok, [07.09.21 13:34]
 ក្រោយពីយុវជនពីរក្រុមប្រដាប់ដោយកាំបិត ,ដំបង, ដុំថ្ម , បើកឆាកប្រយុទ្ធគ្នា ទាំងយប់ក្បែរអាគារកំពុងសាង សង់ នៅផ្សារទំនើបភួពុយក្រុងបាត់ដំបង ដែលបណ្តាលអោយស្លាប់ម្នាក់របួសម្នាក់នោះ សមត្ថកិច្ចបានចុះធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនយុវជនទាំងពីរក្រុមនេះទាំងអស់ មកកាន់ស្នងការនគបាលខេត្តបាត់ដំបង ។

លោកវរសេនីយឯកឈឿង គឹមសុង នាយការិយាល័យព្រហ្ម័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្ត បាត់ដំបងអោយដឹងថាគិតត្រឹមរសៀលថ្ងៃទី០៧ខែកញ្ញានេះ កម្លាំងលោកសហការជាមួយការិយាល័យ ព្រហ្មទ័ណ្ឌកម្រិតធ្ងន់និងអធិការក្រុង បានស្រាវជ្រាវភ្លាមៗ ប្រមូលជនសង្ស័យពាក់ព័ន្ធទាំងពីរក្រុមជាបន្តបន្ទាប់ ចំនួន១០នាក់ រួមទាំងជនដៃដល់ដែលប្រើកាំបិតកាប់បណ្តាលអោយ យុវជនម្នាក់ស្លាប់ផងដែរ ដើម្បីយ កមកចាត់ការ តាមផ្លូវច្បាប់ ។

លោក បញ្ជាក់ថា យុវជនទាំងពីរក្រុមដែលឃាត់ខ្លួននេះ មានឈ្មោះ ១ / ថាវ វុត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកតាតន់ សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ជាជនដៃដល់កាប់លើ ភាគីម្ខាងទៀតអោយស្លាប់ម្នាក់ ហើយរូបគេក៏រងរបួសក្បាលផងដែរ។

២ឈ្មោះ សែម វិរ: ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៣ ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៤ ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៥ ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៦ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ គោកក្តួច ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៧ ឈ្មោះ សុក ប៊ុន ទិត្យ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៨ឈ្មោះ វ៉ាន់ ហុកហេង ហៅ ស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៩ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
១០ឈ្មោះ សឺន សិទ្ធិ សក័ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៥ខែកញ្ញា យុវជនពីរក្រុម ដោយមួយក្រុម បានជិះ ម៉ូតូចេញពី កន្លែងផឹកស៊ីក្បែរផ្សារទំនើបភួពុយ ចូលមកក្នុងបរិវេណផ្សារទំនើបនេះ ហើយសំឡោក និង បង្ហោះម៉ូតូ ខណៈដែលយុវជនមួយក្រុមទៀតនៅក្បែរនោះ ស្រែកដៀមដាមថាអោយ ។ ក្រោយមកយុវជនទាំងពីរក្រុមនេះក៏ ប្រមូលគ្នា ចាប់ផ្តើមបើកឆាកប្រយុទ្ធគ្នាយ៉ាងឃោឃៅ តែម្តង ដោយប្រដាប់ដោយកាំបិត ដំបូង និង ដុំថ្ម ។ឆាកប្រយុទ្ធមួយប្រាវ បណ្តាលអោយយុវជនម្នាក់ឈ្មោះ អ៊ាង វិសាល អាយុ១៧ឆ្នាំ រស់នៅ ភូមិនិងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវរបស់ក្បាលនិងដងខ្លួនធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ភាគីម្ខាងទៀត ជាជនដៃដល់ ក៏រងរបួសក្បាលធ្ងន់ធ្ងរផងដែរ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ ឃាត់ខ្លួនពួកគេទាំងពីរក្រុមខាងលើនេះ បន្តបន្ទាប់ដើម្បីចាត់ការតាមច្បាប់។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង រួមមាន

– ដំបង ដែក មាន រាង បួន ជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ ដើម
– កាំបិត ដែក មាន ដង ឈើ ប្រវែង ៩០ សង់ទីម៉ែត្រ ០១ដើម
– ម៉ូតូ ម៉ាក ហុងដា វេវ ពណ៌ ស គ្មា ន ស្លាកលេខ ចំនួន ០១ គ្រឿង

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលបានអោយដឹងថា បច្ចប្បន្ននេះសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនយុវជនទាំងពីរក្រុមនេះ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ អត្ថបទ ភី សុខ