រកឃើញអ្នកឆ្លងជីងឺកូវីដថ្មីជិត១០០នាក់ថែមទៀត ដែលឆ្លងភាគច្រើនលើសិស្សសាលានិងមេផ្ទះ

Phy Sok, [04.08.21 07:36]

ចំនួនអ្នកឆ្លងជំងឺកូវីដថ្មីនៅខេត្តបាត់ដំបងនៅតែមានតួលេខខ្ពស់ មិនទាន់ថមថយនៅឡើយ ខណៈរកឃើញអ្នកឆ្លងថ្មីចំនួនជិត១០០នាក់បន្ថែមទៀត នាថ្ងៃទី ០៣ខែសីហា ដែលធ្វើអោយ អ្នកឆ្លងសរុបកើនឡើងជាង៣៦០០នាក់ហើយ ។

មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងថ្មី ៩៥នាក់នេះ ពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគម មានរហូតដល់៧៨នាក់ នឹង ឆ្លងលើពលករមកពីថៃ ១៧នាក់ ។

ចំនួនអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈទាំង៧៨នាក់ ភាគច្រើនលើ សិស្សសាលា និង មេផ្ទះ និង ក្រៅពីនោះ ឆ្លងលើកុមារ អ្នកលក់ដូរ អាជីវករ មន្រ្តីរាជការជាដើម ។

ខណៈចំនួនអ្នកឆ្លងមិនទាន់ថមថយនេះ រដ្ឋបាលខេត្តបានបន្តដាក់ចេញនៅវិធានការនានា ដូចជាបិទខ្ទប់បណ្តាផ្សារនានា បិទព្រំប្រទល់រវាងខេត្តបាត់ដំបងនិងបន្ទាយមានជ័យ បង្កើនការត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរនៅព្រំប្រទល់ខេត្តជាប់ខេត្តបាត់ដំបង និង រិតបន្តឹងមិនអោយពលករវិលត្រឡប់មកប្រទេសវិញបណ្តោះអាសន្នជាដើម។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ០៣ខែសីហា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងមានចំនួនកើន ឡើងដល់ ៣៦៨៧នាក់ហើយ ក្នុងចំនួននេះមានអ្នកជាសះស្បើយ ២១៤៣នាក់ ស្លាប់៤៥នាក់ និងកំពុងស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត១៤៩៩នាក់ ៕ អត្ថបទ ភី សុខ