សាលាចំនួន ជាង១០០សាលាត្រូវបើកបង្រៀនសាកល្បងឡើងវិញនៅខេត្តបាត់ដំបង

Phy Sok, [21.09.21 12:15]

រដ្ឋបាលខេត្តបាត់ដំបងបានចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញប្រមាណជាង១០០សាលារៀន ស្មើរនឹង១០ភាគរយ នៃចំនួនសាលារដ្ឋ សរុបជាង១៤០០សាលា ទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២០ខែកញ្ញា ដើមសប្តាហ៍នេះមក ។

លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានអោយដឹងថា តាមគម្រោងសិស្ស ថ្នាក់ទី៩ និង ទី១២ ត្រូវបើកឡើងវិញចំនួន ១០៣សាលា ប៉ុន្តែដោយសាលារចំនួន១០ស្ថិតក្នុងភូមិសាស្រ្ត ឆ្លងជំងឺកូវីដ១៩ចូលសហគមន៍បន្ថែម ត្រូវផ្អាកសិន គឺដំណើរការសាកល្បងតែ ៩៣សាលាប៉ុណ្ណោះ ។

លោកយីសុងគី បានបញ្ជាក់ថានេះជាការបើកសាលាសាកល្បង លើសិស្សដែលត្រូវប្រឡងថ្នាក់ទី៩ និងទី១២សិនប៉ុណ្ណោះ បើសិនជាដំណើរការសាកល្បងនេះ ល្អមិនមានបញ្ហានិង អត្រាឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះ នឹង បន្តបើកសាលារៀនបន្ថែមទៀត ។

ដោយឡែកសិស្សថ្នាក់ទី៩និងទី១២ សាលាចំណេះទូទៅឯកជន មន្ទីរក៏ដូចជាអាជ្ញាធរកំពុងពិនិត្យមើល លទ្ធភាព ក្នុងការបើកដំណើរការឡើងវិញដែរ នៅសប្តាហ៍ក្រោយ ។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអោយដឹងថា រាល់ការបើកសាលាឡើងវិញនេះ ត្រូវមានការអនុញ្ញាតិពីអាជ្ញាធរស្រុកក្រុង ដែលវាយតម្លៃជាតំបន់មានហានិភ័យទាបនៃការ ឆ្លងជំងឺកូវីដ១៩ ទើបបើកបាន ។ ហើយសាលាទាំងអស់ត្រូវគោរពតាមលក្ខខ័ណ្ឌមួយចំនួន ដោយអនុវត្តន៍តាមស្តង់ដាសុវត្ថិភាព ដូចជា សិស្សត្រូវពាក់ម៉ាស់, ចំនួនសិស្ស១៥នាក់ក្នុងមួយថ្នាក់ចុះ, អង្គុយគម្លាត ១ម៉ែតកន្លះ, មិនលក់នំចំណី ,រៀនឆ្លាស់វេណគ្នា ,បង្កើតគណកម្មកាគ្រប់គ្រងសាលា ដោយមានមន្រ្តីសុខាភិបាលចូលរួមផងដែរ និង អនុវត្តន៍វិធានការបីកុំបីការពារជាប់ជាប្រចាំ ។

នាយកវិទ្យាល័យនេតយ៉ង ស្ថិតនៅក្នុងក្រុងបាត់ដំបង បង្ហាញថាការបើក សាលារៀនឡើងវិញកម្រិតថ្នាក់ទី ៩ និង ទី ១២ ថ្ងៃដំបូង សិស្សមកច្រើន ហើយ មានការត្រៀមលក្ខណៈបង្ការទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ គ្រប់គ្រាន់ រីឯសិស្ស ហាក់មានអារម្មណ៍រីករាយ នៅពេលបានរៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ។

កញ្ញា ពៅ វិរីយ៉ា សិស្សថ្នាក់ទី ១២ A នៃវិទ្យាល័យនេតយ៉ង់ បានបង្ហាញពីអារម្មណ៍រីករាយ នៅពេលបាន ចូលររៀនវិញ។កញ្ញាថា ការរៀនជាមួយគ្រូ ផ្ទាល់ អាចសួរមេរៀនផ្សេងៗ ដែលមិនយល់ងាយស្រួល ទៅកាន់គ្រូ ខណៈការរៀនអនឡាញ ពិបាកនៅពេលអ៊ីនធើណេត ដើរយឺត ជាដើម ។ តែយ៉ាងណា កញ្ញា មិនភ្លេច ចូលរួម ការពារកូវិដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាលនោះឡើយ ។

លោក អឿម ឃឿន នាយកវិទ្យាល័យនេតយ៉ង រៀបរាប់ថា ថ្ងៃដំបូងនៃ ការបើកសាលារៀនឡើងវិញ បន្ទាប់ពីបិត ដោយសារផ្ទះជំងឺឆ្លងកូវិដ១៩ សិស្សមករៀនច្រើន ទាំងទឹកមុខ សប្បាយរីករាយ ។ ដោយលោកបញ្ចាក់ថា សិស្ស ថ្នាក់ទី៩ និង ទី១២ មាន ប្រមាណ ៧០០ នាក់ មានការបែងចែក តាមវេន ឱ្យចូលរៀន ក្នុងមួយថ្នាក់ ១៥ នាក់ ហើយបង្រៀនពីថ្ងៃចន្ទ័ដល់ សៅរិ៍ និងបង្រៀនក្នុងមួយថ្ងៃ៦ម៉ោង ។

លោកបន្ថែមថា សម្រាប់ការចូលរួមការពារទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ វិញ សាលា បានរៀបចំ ក្រុមការងារ វាស់ក្តៅ មានពាក់ម៉ាស់ អាកុល មិនឱ្យាមានការលក់ដូរ ក្នុងសាលា និងមិនឱ្យសិស្សចេញក្រៅសាលាផ្តេសផ្តាស ជាដើម ។

លោក យី សុងគី ប្រធានមន្ទីរអប់រំក៏បានផ្តាំផ្ញើរដល់មាតាបីតាសិស្ស ត្រូវយកចិត្តទុកដាក់ជាមួយកូន ដោយ ត្រូវដឹក កូនទៅសាលាកុំប្រហែសអោយកូនទៅតែឯង ដើម្បីកុំអោយកូនចូលលេងតាមផ្លូវ , ដឹងម៉ោងពេលចេញ ចូលសាលា ,ឆែកការសិក្សាកូន និង គិតពីចំណីអាហារដល់កូនមុននឹងចូលរៀល ។ អោយកូនពាក់ម៉ាស់ ពន្យល់ពីការឆ្លង បើមានបញ្ហាសុខភាពសុំច្បាប់និងរាយ ការណ៍ដល់គ្រូពេលមានការសង្ស័យ និង គោរពបីកុំបីការពារ ។

សូមបញ្ជាក់ថា បើតាម លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង ឱ្យដឹងថា ការបើក សាលាកម្រិតថ្នាក់ ទី ៩ និង ទី ១២ សាកល្បងដំបូងនេះ មានជាង១០ភាគរយ នៃសាលាតាស្រុក ក្រុងទាំង១៤ នៃសាលាសរុបទាំងអស់ ១៤៤៨ សាលា ។ ប្រធានមន្ទីរអប់រំបន្ថែមថា ប្រសិន ការបើក សាកល្បង មិនមានបញ្ហា ជំងឺឆ្លងកូវិដ១៩ និង មានមានបើកសាលាបន្ថែមទៀត ។