រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចុងសប្ដាហ៍ទី ៤ ខែកញ្ញាកម្ពុជា ទទួលបានទេសចរណ៍ ផ្ទៃក្នុងជាង ១0 ម៉ឺននាក់ កើនជាងចាប់ផ្ដើមមុន ២៩%

Mot Voyho, [28.09.21 15:25]

ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងជុំនេះថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញានេះ ភ្ញៀវទេសចរណ៍ផ្ទៃក្នុង បានចេញដើរកំសាន្ត នៅទូទាំងប្រទេសមានចំនួន ១០២,០៦៣នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ជាង មួយសែននាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ជាង 1500 នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះ សីហនុ ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់។

ឯកឧត្តមបានឲ្យដឹងទៀតថា តួលេងនេះ បន្តកើតឡើង ប្រមាណ ២៩% បើធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្ត តំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយម សម្រាប់ការដើរកំសាន្ត នាសប្តាហ៍កន្លងមក លើកលែងតែតំបន់ សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។ ឯកឧត្តមបានបញ្ជាក់ទៀតថា តាមការសង្កេតជាក់ស្ដែង ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មួយចំនួនបាន រៀបចំចង្ហាន់ និងទេយ្យទាន ដើម្បីប្រគេនដល់ព្រះសង្ឃ នៅតាមបណ្ដាវត្ត ទៅតាមប្រពៃណី ដែលព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត បានរៀបចំចាំទទួល ចង្ហាន់នៅត្រឹមក្លោងទ្វារ ចូលវត្ត។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មួយចំនួនបាន បន្តដំណើរកម្សាន្ត ទៅកាន់គោលដៅ ទេសចរណ៍នានា ជាមួយម្ហូបអាហារ ដែលបានរៀបចំទុកជាស្រេច។ ជាមួយគ្នានេះ នៅតាមគោលដៅ ទេសចរណ៍នានា ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ បានចូលរួមអនុវត្ត កាន់តែសកម្មនៅ វិធានការ ៣ កុំ និង ៣ការពារ ពិសេសបានពាក់ម៉ាស់ ជាប្រចាំ និងការជ្រើសរើសដំណើរកំសាន្ត ទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍។ ជាចុងក្រោយឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរទេសចរណ៍ រាជធានីខេត្ត បានសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះជំរុញអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារ អប្បបរមា( SOP) ដោយរៀបចំឱ្យមាន ក្រុមការងារ ចុះផ្ទាល់ដល់ មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋាន ទេសចរណ៍ក្នុងមូលដ្ឋាន របស់ខ្លួនទៀតផង៕ ប្រភព AKP