ពលករខ្មែរ ១៤ នាក់ លបឆ្លងដែនខុសច្បាប់ ត្រូវទាហានឈុតពិសេសរបស់ថៃ ស្ទាក់ចាប់បាន

Phy Sok, [30.08.21 10:00]

ខេត្តបាត់ដំបង: ពលករខ្មែរចំនួន ១៤ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយចំណាយក្នុងម្នាក់ ៦.០០០ បាត ដើម្បីចូលទឹកដីដើម្បីរកការងារធ្វើដោយខុសច្បាប់។


ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។


នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៨ និង ស្រី៦ នាក់ ។


ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវនិងត្រូវចំណាយម្នាក់ ៦.០០០ បាត និងត្រូវដើរកាត់ចំការដើម្បីឡើងទៅលើផ្លូវជាតិត្រង់ចំណុច បានណាងង៉ាម ហើយនៅពេលដល់គោលដៅទើបត្រូវចាយលុយ ដែលក្នុងមនិស្សទាំង១៤នាក់ គោលដៅដែលត្រូវទៅធ្វើការគឺ ខេត្តស្រះកែវ ១ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ ខេត្តឆ:ឈើងសៅ ២ នាក់ និងទីក្រុងបាងកក ចំនួន ៩ នាក់ ។