ពលករខ្មែរឆ្លងដែនខុសច្បាប់១៧នាក់ត្រូវតម្រួតថៃឃាត់ខ្លួន

Phy Sok, [16.08.21 21:19]

ពលករខ្មែរចំនួន ១៧ នាក់បាន ចំណាយលុយច្រើនពាន់បាតទៅអោយមេខ្យល់ក្នុងម្នាក់ៗ ដើម្បីនាំលួចឆ្លងដែនកាត់ព្រៃទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃត្រូវបានកម្លាំងយោធាថៃចាប់ខ្លួន បញ្ជូនមកកម្ពុជាវិញ។

ប្រភពបញ្ជាក់ថាការឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពី វេលាម៉ោង ២ រំលងអធ្រាត្រ ថ្ងៃទី១៥ខែសីហាត្រង់ចំណុចភូមិ៨ ឃុំទេពនិមិត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ជាប់ព្រំដែនខេត្តបាត់ដំបង។


មុនពេលឃាត់ខ្លួនគឺកម្លាំងកងរយលេខ ១៣០៦ បានល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញពលករខ្មែរដែលកំពុងដើរកាត់ព្រៃចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ ក៏បានឃាត់ខ្លួនតែម្តង។

ប្រភពបញ្ជាក់ថាពលករទាំង១៧នាក់ គឺមានប្រុស៩នាក់ និងស្រី៨នាក់ ដែលមកពីបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ។ពួកគេបានសារភាពថាបានចំណាយលុយក្នុងម្នាក់ៗចាប់ពី៤០០០បាតទៅ៦០០០បាតអោយមេខ្សល់ ដើម្បីនាំផ្លូវទៅរកការងារបេះផ្លែមាន នៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃនិង ខ្លះទៅកាន់ខេត្តសមុទ្រប្រាកាន និងទីក្រុងបាងកក ដើម្បីធ្វើការងារកសាង ។

ប្រភពបញ្ជាក់ថាក្រោយការឃាត់ខ្លួនត្រូវតម្រួតថៃយកទៅពិនិត្យសុខភាព នឹង បានប្រគល់អោយនគរបាលការពារព្រំដែនកម្ពុជាវិញដើម្បីបន្តធ្វើចត្តាឡីស័ក៕ភី សុខ