រកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនជាង៧០០នាក់ ខណៈរកឃើញថ្មីបន្ថែមទៀត២៥នាក់នៅ ខេត្តបាត់ដំបង

Phy Sok, [24.06.21 10:41]

 រកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនជាង៧០០នាក់ ខណៈរកឃើញថ្មីបន្ថែមទៀត២៥នាក់នៅ ខេត្តបាត់ដំបង

មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមទៀត ចំនួន២៥នាក់ ក្នុងរយៈពេល២៤ម៉ោង ថ្ងៃទី២៣ខែមិថុនា ដែលជាអ្នកលក់បន្លែ មេផ្ទះ កម្មករ បុគ្គលិករោងចក្រ និង ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ។

អ្នកឆ្លងថ្មីទាំងខាងលើនេះមានអាយុចម្លោះពី៨ឆ្នាំ ទៅ ៦៦ឆ្នាំ ក្នុងទាក់ទងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ១០នាក់ និង ពលករមកពីថៃចំនួន ១៥នាក់ ។ អ្នកឆ្លងថ្មីទាំងនេះ រស់នៅស្រុក មោងឬស្សី ស្រុកសង្កែ ក្រុងបាត់ដំបង ស្រុកបវេល ថ្មគោល សំពៅលូន កំរៀង និង ស្រុកឯកភ្នំ ជាដើម។

ទន្ទឹមនឹងនេះផងដែរក៏មានអ្នកជាសះស្បើយចំនួន ២១នាក់ផងដែរ ដែលភាគច្រើនរស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបាត់ដំបងបានអោយដឹងថាគិតត្រឹមថ្ងៃទី២៣ខែមិថុនា ចំនួនអ្នកឆ្លងកូវីដ ១៩នៅក្នុង ខេត្តនេះ កើនឡើង ៧០៨នាក់ហើយ ដែលក្នុងនោះជាសះស្បើយ ៤១៣នាក់ ស្លាប់៦នាក់ កំពុងស្នាក់នៅ ព្យាបាល ២៨៩នាក់ ៕ អត្ថបទ លោកភី សុខ