ខេត្តបាត់ដំបង អ្នកជំងឺកូវីដ១៩ ជាស្រ្តីអាយុជាង៧០ឆ្នាំនិងបុរសអាយុជាង៦០ឆ្នាំ បានស្លាប់ បង់ជីវិតបន្ថែមទៀត

Phy Sok, [27.07.21 07:27]

មន្រ្តីសុខាភិបាលបានអោយដឹងថា អ្នកជំងឹកូវីដ១៩ចំនួនពីរនាក់បន្ថែមទៀតហើយដែលជាស្រ្តីស្រ្តី ចំណាស់និងបុរសចំណាស់ បានស្លាប់ បាត់បង់ជីវិតនៅខេត្តបាត់ដំមបង កាលពីថ្ងៃទី២៦ ខែកក្កដា ធ្វើអោយចំនួនអ្នកស្លាប់ កើនឡើងជាង៣០ នាក់ហើយ។

បើតាមមន្រ្តីសុខាភិបាលអោយដឹងថា អ្នកជំងឺកូវីដ១៩ដែលស្លាប់បាត់បង់ជីវិតខាងលើនេះ មានឈ្មោះ ជុំ សារី អាយុ ៧១ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានចូលសម្រាកពេទ្យ នៅថ្ងៃទី១៨ខែកក្កដា គាត់បានទទួលមរណៈភាព ដោយសារតែមានវិបត្តិផ្លូវដង្ហើមស្រួចស្រាល់ ដោយសារជំងឺកូវីដ១៩ និង មានជំងឺទឹកនោម ផ្អែមជាប់ខ្លួនផង ។

ចំណែកអ្នកស្លាប់ម្នាក់ទៀតមានឈ្មោះ សៀង ប៊ុនថង ភេទប្រុសអាយុ ៦២ឆ្នាំ រស់នៅភូមិ និគមថ្មី ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានចូលសម្រាកពេទ្យចូល សម្រាកពេទ្យនាថ្ងៃទី២៤ខែកក្កដា បានទទួលមរណៈភាព ដោយស្ថានភាពសួតធ្ងន់ធ្ងរដូចគ្នា និង មានជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមផងដែរ ។

អ្នកជំងឺកូវីដ១៩ទាំងពីរនាក់នេះត្រូវបានមន្រ្តីសុខាភិបាលសហការជាមួយមន្រ្តីធម្មការនិងសាសនាខេត្តរៀបចំបូជា ទន្ទឹមគ្នា នៅក្នុងវត្ត ភ្នំស្លឹក ស្រុករតនមណ្ឌល ជាទីកន្លែងសម្រាប់បូជាសពអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩នៅខេត្តបាត់ដំបង ។ អត្ថបទ លោកភី សុខ