មន្រ្តីសុខាភិបាលបានចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងបាត់ដំបង បានជាង២០ភាគរយនៃប្រជាជន១០ម៉ឺននាក់ ហើយ

Phy Sok, [14.07.21 12:01]

បាត់ដំបង៖ អាជ្ញាធរក្រុងអោយដឹងថា ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រយៈពេល២ថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី១២ ដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សម្រេចបានជាង ២០ភាគរយ លើផែនការពលរដ្ឋចំនួន ១០ម៉ឺននាក់ ដែលរស់នៅ១០សង្កាត់នៃក្រុងបាត់ដំបងហើយ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឡើងរយៈពេល ១៥ថ្ងៃ ហើយសម្រាប់ដំណើរពេល២ថ្ងៃមកនេះ មានប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំង១០ បាននាំគ្នាមកចាក់វ៉ាក់សាំងច្រើន តាមការគ្រោងទុក ។

លោកបន្តថា ការចាក់វ៉ាក់សាំងមួយថ្ងៃៗ បានពលរដ្ឋប្រមាណ ៨០០០នាក់ ហើយនៅថ្ងៃបន្តបន្ទាប់ នឹងចាក់ឲ្យបាន ១០ ០០០នាក់ ហើយនឹងចាក់ឲ្យបានគ្រប់ផែនការកំណត់ បើទោះបីមានបញ្ហារអាក់រអួលបន្តិចបន្តួច ឬចំនួនក្រុមគ្រូពេទ្យមានកម្រិតយ៉ាងណាក្តី ។

សម្ភាសន៍…………………………………………………………………………………………………………………
…………………………………………………………………………………………………. ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តបាតដំបង វគ្គទី១សម្រាប់មន្ត្រីរាជការ កងកម្លាំង អ្នកមានអទិភាព និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៤១ ៦៥៤នាក់ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ ជូនពលរដ្ឋទូទាំងក្រុងបាត់ដំបង ចាក់លើកទី១ រយៈពេល២ថ្ងៃ បានចំនួន១៨ ៣៩៤នាក់ ហើយនៅព្រឹកថ្ងៃទី១៤នេះ ក៏បានជាច្រើនពាន់នាក់ផងដែរ ។

បើមិនមានអ្វីប្រែប្រួលទេនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា មានពលរដ្ឋនៅស្រុកចំនួន៥ទៀត ក្នុងខេត្តបាត់ដំបង នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង គឺមាននៅស្រុកមោងឫស្សី ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុកថ្មគោល និងស្រុកសំពៅលូន ។

ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺនេះ ចំនួន១ ៦៦២នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៨៥៤នាក់ ស្លាប់ចំនួន ១៣នាក់ និងកំពុងសម្រាក់ព្យាបាលចំនួន ៧៩៥នាក់ ។ ដោយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ១៩ នៅក្នុងខេត្តមានចំនួន ៤២នាក់, ជាសះស្បើយចំនួន ៦៩នាក់ និងស្លាប់ចំនួន ២នាក់ ៕