ថៃចាប់ពលករខ្មែរ ២៣ នាក់ លបឆ្លងដែនតាមច្រករបៀងចូលមកកម្ពុជា

Phy Sok, [20.08.21 15:43]


កម្លាំងឈុតខ្មៅថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ២៣ នាក់ ជាបន្តបន្ទាប់ ខណ:ពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជាកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុច បានដុងងូ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ប្រភពបានបញ្ជាក់ថាក្រោយការឃាត់ខ្លួនពលករខ្មែរទាំងនោះបានអោយដឹងថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររោងក្លឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើដោយសារតែផ្សារត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះអាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀងដើម្បីឆាប់បានដល់ផ្ទះព្រោះមិនចង់អោយអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។


បច្ចុប្បន្នពលករខ្មែរទាំង ២៣ នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនអោយទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជាវិញ ៕ភី សុខ