ក្រសួងអប់រំ ប្រកាសឲ្យមន្ត្រី ក្រោមឱវាទ ចាក់វ៉ាក់សាំងដូសទី ៣ ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២១

Mot Voyho, [27.08.21 14:41]

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសឲ្យមន្ត្រី ក្រោមឱវាទ ដែលត្រូវចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២១។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជននិងកីឡា នាព្រឹកថ្ងៃទី ២៧ ខែសីហានេះ បានឲ្យដឹងថា សម្រាប់មន្ត្រីរាជការ មានឋានៈចាប់ពី ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា សូមអញ្ជើញទៅទទួល ចាក់វ៉ាក់សាំង កូវិត១៩ ដូសជម្រុញ ឬដូសទី៣ នៅមន្ទីរពេទ្យ កុមារជាតិ ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៨,០០ ព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤,០០ ដល់ម៉ោង ១៧ ល្ងាច។

មន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់ឯកសារ ដែលត្រូវភ្ជាប់ មកជាមួយរួមមាន ប័ណ្ណចាក់វ៉ាក់សាំង កូវិត ១៩ ប័ណ្ណសម្គាល់ខ្លួន មន្ត្រីរាជការ ឬបានសម្គាល់ មន្ត្រីជាប់កិច្ចសន្យា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ ក្នុងការ ចាក់វ៉ាក់សាំង ដូសទី 1៕ ប្រភព វិទ្យុជាតិ កម្ពុជា