សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងជលមាន់៦នាក់ មកចាត់ការតាមច្បាប់

Phy Sok, [12.08.21 06:57]

ក្រុមញៀនល្បែងជល់មាន់៦នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងនាំខ្លួនមកចាត់ការតាមច្បាប់ នីចំណុចជីរក ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបងនារសៀលថ្ងៃទី ១១ ខែ សីហា ឆឆ្នាំ២០២១។

លោក វរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដែលបាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នា ល់ ជល់មាន់ ) ខាងលើនេះផ្ទាល់បានអោយដឹងថា មនុស្ស៦នាក់ដែលជួបជុំលេងល្បែងភ្នាល់ល្មើសច្បាប់និងល្មើសបម្រាមនៃការនៃការជួបជុំប្រមូលផ្តុំខុសពីវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ ត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយការឃាត់ខ្លួនសមត្ថកិច្ចដក ហូតវត្ថុតាង រួម មាន ៖
– ម៉ូតូ ចំនួ ន ០៣ គ្រឿង
– មាន់ ជល់ ចំនួន ០៥ ក្បាល
– ស៊ុម មាន់ ចំនួន ០២
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង កសាងសំ ណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ តាម ច្បាប់៕ភី សុខ