ឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខា ក្រោមធិបតីភាព សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបរទេសចិន

Mot Voyho, [13.09.21 11:00]

បន្ទាប់ពីបានអញ្ជើញ ចូលរួមក្នុងពិធីប្រគល់ ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋាន ជាតិមរតកតេជោ នាល្ងាចថ្ងៃទី 12 ខែកញ្ញាសនជាតិនេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាងយី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន បានអញ្ជើញ ជួបពិភាក្សា ទ្វេភាគី និងជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៦ សំដៅជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកសារទាំង ៦ នោះរួមមានទី ១ លិខិតប្រគល់ ទទួល សម្ភារៈ របស់មនុស្សសធម៌ ក្នុងវិស័យបោសសំអាតមីន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លីធុជ និងឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា។

ទី ២ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ស្ដីអំពី ការគាំទ្រមន្ទីរពេទ្យ ដៃគូរវាងគណៈ កម្មាធិការ សុខាភិបាលជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន និងក្រសួងសុខាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម វូជាំងហាវ ឧបការី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ទី ៣ លិខិតប្រគល់ ទទួល បរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ឈានខឺមីង អនុរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៃសាធារណរដ្ឋ ប្រជាមានិតចិន។

 

ទី ៤ កិច្ចព្រមព្រៀង សហប្រតិបត្តិការ សេដ្ឋកិច្ច បច្ចេកទេស ស្ដីពី ហិរញប្បទាន ឥតសំណងចំនួន ២៧០ លានដុល្លាអាមេរិក ចុះហត្ថលេខាដោយឯកឧត្តម វង្ស៊ីវិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម តេងប៉ូឈីង អនុប្រធានភ្នាក់ងារ អភិវឌ្ឍ និងសហប្រតិបត្តិការ អន្តរជាតិ។

ទី៥ លិខិតប្រគល់ ទទួល ថវិកាចំនួន ២,៥លានដុល្លាសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារ បោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម វង្សសីវិស្សុត និងឯកឧត្តម តេងប៉ូឈីង អនុប្រធានភ្នាក់ងារ អភិវឌ្ឍ និងសហប្រតិបត្តិការអន្តរជាតិ និងទី៦ កិច្ចព្រមព្រៀងស្ដីពី គម្រោងកិច្ច សហប្រតិបត្តិការ និងមូលនិធិពិសេស មេគង្គឡានឆាង ចុះហត្ថលេខាដោយឯកឧត្តម សុខសូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា៕ ប្រភព AKP