កម្ពុជាបញ្ចេញសត្វ សុនខ ចំនួន 6 ក្បាល ទៅឱ្យប្រទេស កេនយ៉ា និងស៊ូដង់ខាងត្បូង

Mot Voyho, [29.07.21 15:25]

ឯកឧត្តម ហេងរតនា អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា ហៅកាត់ cmac បានឲ្យដឹងថា សត្វ សុនខ ដោះមីន របស់កម្ពុជា ចំនួន 6 ក្បាល ត្រូវបានលក់ទៅឱ្យ ប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង សត្វ សុនខ ដោះមីន ដែលចាកចេញពីប្រទេសកំណើត នៅថ្ងៃទី 28 ខែកក្កដា កន្លងទៅនេះ គឺបានទៅប្រទេសកេនយ៉ា ចំនួនពីរក្បាល នឹងប្រទេសស៊ូដង់ខាងត្បូង ចំនួន 4 ក្បាល។ ទោះជាយ៉ាងនេះក្តី តម្លៃនៃការលក់ សត្វសុនខនេះ មិនត្រូវបានបញ្ជាក់ ឲ្យដឹងនោះទេ។

 

ឯកឧត្តមហេងរតនា បានមានប្រសាសន៍ថា ការបញ្ចេញសត្វ សុនខ របស់កម្ពុជា សម្រាប់បេសកកម្មដោះមីន នៅក្រៅប្រទេសនោះគឺ បង្ហាញឲ្យឃើញថា កម្ពុជាបានប្រែពីប្រទេស ដែលធ្លាប់ទិញ ឬសុំសត្វ សុនខ ពីបរទេស ទៅជាប្រទេសផ្គត់ផ្គង់ សុនខ ទៅអន្តរជាតិ ផងនិងគាំទ្រ កិច្ចសហប្រតិបត្តិការ ក្នុងប្រទេសផង។ ឯកឧត្តមបានដឹងទៀតថា នេះជាសមិទ្ធផល នៃការពង្រឹង ភាព ជាម្ចាស់ខាងចំណេះ ដឹង ចំណេះធ្វើ និង សមត្ថភាព ធនធានមនុស្ស និងសំភារៈបច្ចេកទេស ដែលកម្ពុជាធ្វើបាន។

 

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ 2018 ស៊ីម៉ាក បានបង្កាត់ពូជ សុនខ ហិតមីន មួយក្បាលដែល cmac នាំចូលមកពីបរទេស មានតម្លៃ 36000$ អាមេរិក។ បច្ចុប្បន្នកម្ពុជា បានប្រើសត្វ សុនខ ចិញ្ចឹម ដោយខ្លួនឯង នឹងសត្វកណ្ដុរពីបរទេស សម្រាប់ធ្វើសកម្មភាព បោសសំអាតមីន ប្រឆាំងមនុស្ស ឲ្យអស់ត្រឹមឆ្នាំ 2025 ដើម្បីធានា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕ ប្រភព វិទ្យុជាតិ កម្ពុជា