ឃាត់ខ្លួនក្មេងទំនើង៦នាក់ក្នុងចំណោមច្រើននាក់ បន្ទាប់ពី ធ្វើសកម្មភាពដេញ កាប់មនុស្សបីនាក់ដោយសារគំនុំ

Phy Sok, [22.07.21 08:00]

 

សមត្ថកិច្ឋបានឃាត់ខ្លួនយុវជនទំនើង៦នាក់ ក្នុងចំណោមបក្សពួកច្រើននាក់ដែលកំពុងរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព កាប់លើយុវជនបីនាក់ដែលកំពុងអង្គុយតាមផ្លូវ ទៅកាន់តុលាការខេត្តដើម្បី ចាត់ការតាមផ្លូវច្បាប់ ក្រោមបទចោទប្រកាន់ បង្ក ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស និង ធ្វើ ឲ្យ ខូចខាត ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ។ ពួកគេត្រូវកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគបាលស្រុកសង្កែ ឃាត់ខ្លួនជាបន្តបន្ទាប់ ចាប់ពីល្ងាច ថ្ងៃទី១៩ខែកក្កដា មក នៅចំណុចភូមិអូខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាល ខេត្តបាត់ដំបង បានរំលឹកអោយ ដឹងថាក្រុមជនសង្ស័យខាងលើនេះលើកគ្នាប្រមាណជាង១០នាក់ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិតខ្វែវ កាំបិតកែឆ្នៃ និង ដែក បានធ្វើសកម្មភាពកាប់ទៅ ជនរងគ្រោះចំនួនបីនាក់ ដែលកំពុង ទទួលទានប្រហិតនៅលើចិញ្ចើមផ្លូវ កាលពីថ្ងៃទី១៨ខែកក្កដា នៅចំណុចភ្នំគល់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងចំណោមយុវជនរងគ្រោះបីនាក់នោះ ពីរនាក់ បានរត់គេចរួច នៅសល់ម្នាក់ ត្រូវបានក្រុមក្មេងទំនើងខាងលើ កាប់ត្រូវបីកាំបិត រងរបួស មុត រលាត់ ស្បែក លើ ខ្នង ចំនួន ០៣ កន្លែង និង យក កាំបិត ដុំ ថ្ម កាប់ នឹង គប់ ទៅ លើ ម៉ូតូ របស់ ជនរងគ្រោះ បណ្តាល ឲ្យ ខូចខាត ។

លោក គឹមសុង បញ្ជាក់ថាជនសង្ស័យទាំង៦នាក់នេះមានឈ្មោះ ១ ឈ្មោះ យឿន វ៉ាន់ ថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ កំពង់ពិល ឃុំ វត្ត តាមឹម ស្រុក សង្កែ ខេត្ត បាត់ដំបង

២ គេង សុថេត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលល្វៀង ឃុំ អូរដំបង ២ ស្រុក សង្កែ ខេត្ត បាត់ដំបង ។
៣ ឈ្មោះ ម៉ៅ ប៊ុន យ៉ុង ភេទប្រុស អាយុ ២០ , ៤ ឈ្មោះ ភណ្ឌ័ សំភេទ ភេទប្រុស អាយុ ១៥ ឆ្នាំ ,
៥ ឈ្មោះ រិ សារ៉ាក់ ហៅ ប៉ោត ភេទប្រុស អាយុ ១៧ ឆ្នាំ និងទី៦ ឈ្មោះ វ័យ រ៉ាវីន ភេទប្រុស អាយុ ២០ ឆ្នាំ ដែលអ្នកទាំងបួននាក់ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

ចំណែកជនរងគ្រោះ មានឈ្មោះ ជនរងគ្រោះ ឈ្មោះ ឈាន សា ឃីម ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា សង្ស័យខាងលើបានសារភាពថាមូលហេតុដែលពួកគេលើកគ្នាទៅ កាប់ជនរងគ្រោះខាងលើ ដោយសារ តែខឹង ជនរងគ្រោះនិងបក្សពួករបស់គេ បានកាប់លើម៉ូតូ ពួកម៉ាក របស់ខ្លួនខ្ទេចអស់មួយគ្រឿងដែរនាពេលកន្លងមក ។ ទោះបីយ៉ាងណា ជនរងគ្រោះ បានបដិសេធថា មិនស្គាល់ក្រុមជនសង្ស័យនោះទេ ។

សមត្ថកិច្ចអោយដឹងថា ក្រុមជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាពួកគេសុទ្ធសឹងតែធ្លាប់ ចូលរួមជាមួយបក្សពួករបស់ខ្លួនកាប់ទៅលើ ក្រុមយុវជននៅក្រុមផ្សេង ចាប់ពី៣លើកទៅ៨លើកក្នុងម្នាក់ៗ ដែលធ្វើសកម្មភាពម្តងៗមានគ្នាចាប់ពីជាង១០នាក់ទៅជាង២០នាក់។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចដកហូតបាន – កាំបិត ខ្វែវ ដង ដែក ប្រវែង ១ ម៉ែត្រ ចំនួន ០១ ដើម
– កាំបិត កែច្នៃ ដង ឈើ មុខ ស្រួច ប្រវែង ១ ម៉ែត្រ ចំនួន ០១ ដើម
– ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ បាញ់ ថ្នាំ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៦ បិតតែម ស៊េរីឆ្នាំ ២០២១ លេខតួ – ម៉ាស៊ីន 9715284 គ្មាន ស្លាកលេខ ។

បច្ចុប្បន្ននេះសមត្ថកិច្ចបានកសាងសំណុំរឿងនាំជនសង្ស័យទាំង៦នាក់ខាងលើទៅកាន់តុលាការចាត់ការតាមច្បាប់ និង កំពុងតាមចាប់ខ្លួនបក្សពួករបស់គេជាច្រើនទៀតដែលកំពុងរត់គេចខ្លួន ៕ អត្ថបទ ភី សុខ