សប្តាហ៍ទី ២ នេះ មានភ្ញៀវទេសចរ ជាង 6 ម៉ឺននាក់ ដើរកំសាន្ត នៅទូទាំងប្រទេស

Mot Voyho, [14.09.21 16:33]

តាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ ដែលទទួលបាន ពីគ្រប់មន្ទីរទេសចរណ៍ រាជធានីខេត្ត បើបានឲ្យដឹងថា ក្នុងសប្តាហ៍ទី ២ ខែកញ្ញានេះ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ សរុបចំនួន ជាង ៦ម៉ឺន ៣ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ជាង ៦ម៉ឺនពីរពាន់នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ៩៥៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តព្រះ សីហនុ នៅខេត្តពោធិ៍សាត់។

ឯកឧត្តមបណ្ឌិត ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី ១៤ខែកញ្ញានេះថា តួលេខមានការកើតឡើង ២៤,២៥% ធៀបនឹងសប្តាហ៍កន្លងមក។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរ ផ្ទៃក្នុង នៅមិនទាន់មាន ចំនួនច្រើននៅឡើយទេ នៅពេលរាជធានីខេត្តមួយចំនួន នៅបន្តដាក់ចេញ វិធានការរដ្ឋបាល ដាច់ដោយឡែក ក្នុងការគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវិត ១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មន្ទីរទេសចរណ៍ ដែលជាសេនាធិការ ឱ្យរដ្ឋបាលរាជធានីខេត្ត បាននិងកំពុងជម្រុញ ផ្សព្វផ្សាយនិងចុះអនុវត្ត សកម្មនូវវិធានការ សុវត្ថិភាព ទេសចរណ៍ និងនីតិវិធី ស្តង់ដារ អប្បបរមា (SOP) ដែលក្រសួងទេសចរណ៍ បានដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី 1 ខែកញ្ញា កន្លងទៅនេះ នៅតាមមូលដ្ឋាន អាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការ បើកដំណើរការ មូលដ្ឋាន អាជីវកម្ម ក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយ សុវត្ថិភាព ចាក់ផុតពីជំងឺ កូវិត និងធានាបាននូវគុណភាព សេវាកម្មប្រកបដោយ ភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍ ក៏បានដាក់ចេញ សារាចរណែនាំ ដើម្បីគ្រប់គ្រង ចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព ផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌផងដែរ៕ ប្រភព AKP