រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុងសប្តាហ៍ទី 3 ខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរ ជាង 6 ម៉ឺននាក់

Mot Voyho, [22.07.21 10:21]

ឯកឧត្តម ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ កាលពីថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះថា រយៈពេលពីរថ្ងៃ គឺថ្ងៃទី 17 ដឹងទី 18 ខែកក្កដា ឆ្នាំ 2021 នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរណ៍ ដើរកំសាន្តសរុបមានចំនួន 63,488 នាក់ក្នុងនោះភ្ញៀវជាតិ 62,394 នាក់ និងភ្ញៀវទេសចរ ផ្ទៃក្នុង 1,094 នាក់។

ចំពោះគោលដៅទេសចរណ៍ សំខាន់សំខាន់រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ ចំនួននេះមានការថយចុះ ប្រមាណ 9,22% ធៀបនឹងសប្តាហ៍កន្លងមក។ បើទោះបីជាចំនួនភ្ញៀវ ទេសចរណ៍ផ្ទៃក្នុង បានបន្តថយចុះ ក្នុងសប្តាហ៍នេះក៏ដោយ ប៉ុន្តែគោលដៅទេសចរណ៍ និងអេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបាន ចរន្តភ្ញៀវទេសចរ គួរឲ្យកត់សម្គាល់។

ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែក បង្កើតប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មនុស្ស ថែមទាំងអស់បានចូលរួម ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិត 19 តាមរយៈដំណើរកម្សាន្ត ដែលមានការទទួលខុសត្រូវ ការរក្សាគម្លាត សុវត្ថិភាព នឹងកាត់បន្ថយ ការជួបជុំជាលក្ខណៈ គ្រប់គ្រងផងដែរ៕ ប្រភព AKP