ព្រឹត្តិការណ៍​ជិះ​កង់​ចម្ងាយ​៦០​គីឡូ​ម៉ែត​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជិត​៤០០​នាក់ នៅ​ខេត្ត​បាត់ដំបង មាន​ការចាប់​អា​រម្ម​ពី​មហាជន​និង​ភ្ញៀវ​ទេសចរណ៍​

​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចូលរួម​កម្មវិធី​ជិះ​កង់​ដើម្បី​សុខភាព ទេសចរណ៍ និង​បរិស្ថាន ដែល​មាន​រយៈ​ចម្ងាយ ៦០ គីឡូម៉ែត្រ ចេញដំណើរ​ពី​មុខ​សាលាខេត្ត​បាត់ដំបង​ឆ្ពោះទៅ​កាន់​ទំនប់​ស្ទាក់​ទឹក​កង្ហត ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ព្រឹឹត្តិការណ៍​ជិះ​កង់​នេះ​ចេញ​ដំណើរ​នៅ​ម៉ោង ៥ នឹង ៣០​នាទី​ថ្ងៃ​សៅរ៍​, 8 ខែ​សីហា​, 2020 ដោយ​មាន​ការចូលរួម​ពី​បងប្អូន​ក្រុម​ជិះ​កង់​នានា​ក្នុង​ខេត្ត​ប្រមាណ​ជាង ៤០០ នាក់​ផង​ដែរ​។​

​ព្រឹឹត្តិការណ៍​ជិះ​កង់​ចម្ងាយ​៦០​គីឡូ​ម៉ែត​នៅ​ខេត្ត​បាត់ដំបង មាន​ការចាប់​អា​រម្ម​ពី​មហាជន​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​បង្ហាញ​ពី​វិស័យ​កីឡា​ដេ​ី​ម្បី​សុខភាព បរិស្ថាន​និង​ទាក់ទាញ​ទេសចរណ៍​មក​កំសាន្ត​នៅ​ខេត្ត​បាត់ដំបង ផងដែរ​។​

​នៅក្នុង​កម្មវិធី​ជិះ​កង់​នេះ​ឯកឧត្តម អភិបាលខេត្ត និង​ក្រុម​ជិះ​កង់ បាន​ចូល​ពិនិត្យ​មើល​ទីតាំង​អនុវិទ្យាល័យ​ក​ន្ទឺ​១ និង​ស្ពាន​ចង្អូ​ង​ថ្ម នៅក្នុង​ឃុំ​ក​ន្ទឺ​១ ជា​អំណោយ​ដ៏​ថ្លៃ​ង​ថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​សូម​ជម្រាប​ជូន​ដែរ​ថា ការរៀបចំ​កម្មវិធី​ជិះ​កង់​នេះ ក៏​មាន​ការចែក​ម៉ាស ការពិនិត្យ និង​វាស់​កំដៅ បាញ់​អាកុល ពី​ក្រុមគ្រូពេទ្យ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​រីក​រាលដាល​ជំងឺ​កូ​វិដ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ ៕


@physok​