គ្រឿងញៀនប្រមាណជាង ៦២គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល បានមកពី៦ខេត្ត

ញ៉ែម ចាន់ 096, [29.07.21 17:26]

គ្រឿងញៀនសរុបប្រមាណជាង ៦២គីឡូក្រាម (៦២,៥០៧,៦៨ក្រាម)សរុបសំណុំរឿងព្រហ្មណ្ឌ ចំនួន ១០៩១ ដែល រឹបអូសបានពីខេត្តចំនួន៦ ត្រូវបានដុត បំផ្លាញចោល នៅពេលព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នៅទីលានបាល់ទាត់ វាលបែកចានខេត្តបាត់ដំបង។

ខេត្តទាំង៦រួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន និងខេត្តឧត្តរមានជ័យដែលសម្ថកិច្ច រឹបអូសមានប្រភេទ ម្សៅ មេតំហ្វេតាមីន(ICE),ប្រភេទថ្នាំគ្រាប់ (WY),ថ្នាំប្រភេទចម្រុះ(ថ្នាំគ្រវី) និង ថ្នាំប្រភេទទឹក(គេតាមិន) ។

សូមបញ្ជាក់ថាទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2021 ក្រោមប្រធានបទ ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់ នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀន នៅខេត្តបាត់ដំបង។

អត្តបទ៖ម៉ូត វោយហូ