ពលករខ្មែរ៧នាក់ដែលគេចវេសពីការធ្វើចត្តាឡឺស័កត្រូវសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួន

កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន៧នាក់(ស្រី២នាក់រួមទាំងក្មេងប្រុសម្នាក់ផង ) ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡឺស័កស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ាស្រុកសំពៅលូនកាលពីថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២១។

សមត្ថកិច្ចអោយដឹងថា​ពលករទាំង៧នាក់ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា១បាំងដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័កស្រុកសំពៅលូន៕ភីសុខ