ពលរដ្ឋនៅខេត្តបាត់ដំបងប្រមាណ ៧០ម៉ឺននាក់ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈជាង១០ម៉ឺននាក់ បានចាក់រួច

Phy Sok, [20.07.21 13:25]


បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង គ្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋទាំងអស់ប្រមាណ ៧០ម៉ឺននាក់ ខណៈពលរដ្ឋនិងមន្រ្តីចំនួនជាង១០ម៉ឺននាក់ ដោយអ្នកខ្លះត្រូវបានមន្ត្រីសុខាភិបាល បានចាក់រួចរាល់ទាំងពីរដូស និងខ្លះទៀត ទើបបានមួយដូសរួចទៅហើយ ។

លោកឱសថបណ្ឌិត បញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបង កំពុងដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងក្រុងស្រុក ចំនួន៦ ប្រព្រឹត្តិទៅដោយរលូនមិនមានបាតុភាពអ្វីរាំងស្ទះឡើយ ស្របពេលពលរដ្ឋ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ក្រោយពេលទទួលបានការចាក់វ៉ាក់សាំង ។

លោកបានបន្តថា សម្រាប់ខេត្តបាត់ដំបងទាំងមូល អ្នកគ្រប់អាយុអាចចាក់វ៉ាក់សាំងបានចំនួនមានប្រមាណ ៧០ម៉ឺននាក់ ហើយរហូតមកដល់ពេលនេះ នៅខេត្តបាត់ដំបង បានទទួលនូវវ៉ាក់សាំងជិត ២០ម៉ឺនដូស ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ដែលបច្ចុប្បន្ននេះចាក់ជូនមន្រ្តីនិងពលរដ្ឋសរុបប្រមាណជាង១០ម៉ឺននាក់ ហើយ។

សម្ភាសន៍១

ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តបាត់ដំបងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ មានកំណើនកើនឡើងជារៀងរាល់ថ្ងៃ ក្នុងចន្លោះចាប់ពី ៥០នាក់ទៅ៨០នាក់ ព្រមទាំងមានករណីស្លាប់មនុស្សចាប់ពីម្នាក់ឡើងទៅ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពុងបន្តធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយគ្មានការដកថយឡើយ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ខែកក្កដា អ្នកឆ្លងកូវីដ១៩នៅខេត្តបាត់ដំបង កើនឡើងរហូតដល់២០២៩នាក់ ជាសះស្បើយ១១១២នាក់ ស្លាប់ ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៨៩៦នាក់៕ អត្ថបទ ភី សុខ