តួលេខ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​អូរ​តា​គី ស្លាប់​៨​នាក់ របួស​ធ្ងន់​ស្រាល​២​នាក់ សង្ស័យ​រថយន្ត​តា​ស៊ី​បែក​កង់​

    តាម​ព័ត៌មាន​ចុងក្រោយ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កំពុង​ស្ថាបនា ត្រង់​ចំណុច​ក្រុមទី​០១​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង នៅ​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែ​ធ្នូ​ឆ្នាំ​២០២០ មាន​អ្នកស្លាប់​ចំនួន​៨​នាក់ របួស​ធ្ងន់​ស្រាល​២​នាក់​។​
​សមត្ថកិច្ច​ចរាចរណ៍​អោយដឹងថា បើ​យោង​លើ​គំនូស​កង់​កូដ​ផ្លូវ និង​សាក្សី បំភ្លឺ រថយន្ត​ទាំង​ពីរ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា ។​សមត្ថកិច្ច​សង្ស័យ​រថ​យន្ត​តា​ស៊ី​បែក​កង់ រេ​ទៅបុក​គ្នា​តែ​ម្តង​។ (​បញ្ជាក់​ចំណុច​នេះ​ជា​ផ្លូវ​កំពុង​ស្ថាបនា​ថ្មី គឺ​ពុះ​ចែក​ជា​ពីរ ម្ខាង​ជួសជុល​មិនអាច​ធ្វើដំណើរ​បាន និង​ម្ខាង​បើកបរ​ទៅ​មក​បាន​)

​បើតាម លោក​វរសេនីយទោ អ៉ឹង សុវណ្ណ​អធិការរង​នគ​បាល​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​អោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​ដឹក​ទឹក​ក​ធុន​ធំ និង​រថយន្ត ធុន​ស្រាល កា​ម៉ា​រី​ហើម ទិស​ផ្ទុយគ្នា ។​

​រថយន្ត​ដឹកទំនិញ​ធុន​ធំ ម៉ាក​ហ៊ីយ៉ាន់ដាយ​(HYUNDAI) ព​ណ៍ស ពាក់​ផ្លាកលេខ​ភ្នំពេញ​(3F-0169) បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រថយន្ត​កាមរី​(Camry) ពណ៍ ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​(2A-0377) បើក​ទិស​ផ្ទុយគ្នា បណ្តាលឱ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​រថយន្ត​ទាំងសងខាង​ស្លាប់​នៅ​កន្លែងកើតហេតុ​ចំនួន​០៨​នាក់ ប្រុស ០៣​នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន​០២ នាក់ ប្រុស ។​

១-​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​(​ដឹក​ទឹកកក​)​ឈ្មោះ ឡេង សុភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង (​ស្លាប់ )

២.​អ្នកបើកបរ​រថយន្ត​តា​ស៊ី​កាមរី​ហើម ឈ្មោះ ឆន អុល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ជ​ង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ របួសធ្ងន់ ។​
​និង​.​អ្នករួមដំណើរ​ចំនួន​០៨​នាក់ ស្លាប់​ចំនួន​០៧​នាក់​ក្នុងនោះ ប្រុស​០២​នាក់ និង របួសស្រាល​ចំនួន​០១​នាក់ ប្រុស មិន​ស្គាល់​ឈ្មោះ រស់នៅ​ខេត្ត​ពោធិ៍សាត់​។​
​ករណីនេះ ជំនាញ​ស្រុក​បាន​យក​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទាំង​០២​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល និង​ប្រគល់​ឱ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​​បាត់ដំបង ធ្វើការ​វាស់វែង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​


​សាកសព​ជនរងគ្រោះ​ទាំង​៨​នាក់​ត្រូវបាន​តម្កល់ទុក​នៅ​វត្ត​អូរ​តា​គី រង់ចាំ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​មកទល់​ពេល​នេះ​ខាង​គ្រួសារ​ជនរងគ្រោះ​បាន​មក​ទាក់ទង​យក​សាកសព​ទៅ​ធ្វើបុណ្យ​ខ្លះៗ​ហើយ​។​ភី​សុខ​