ស្ត្រី​ដែល​មាន​ការងារ​ធ្វើ​គឺជា​កត្តា​រួមចំណែក​កាត់បន្ថយ​ករណី​ហិង្សា​ក្នុង​គ្រួសារ​

នាពេល​បច្ចុប្បន្ន​នេះ ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​កើតមានឡើង ដោយសារ​កត្ដា​ជាច្រើន ក្នុងនោះ បញ្ហា សេដ្ឋកិច្ច​ជា​បញ្ហា​មួយ​ផង​ដែរ​។ ដោយ​ស្ដ្រី​មួយចំនួនគ្មាន​ការងារ​ធ្វើ​ពឹងផ្អែក​លើ ប្ដី​ទាំងស្រុង ជា​ហេតុ​បង្ក​ជា​លេស​ឲ្យ​ប្ដី​ប្រើ​ហិង្សា ហើយ​ស្ដ្រី​មិន​ហ៊ាន​រាយ​ការណ៏​ពី​បញ្ហា​នោះ​ដើម្បី​ទទួលបាន​យុត្តិធម៏​ជា​ដើម​។​

​លោក វុ​ធ មកពី ប​វេល បាន​លើកឡើង​ថា បញ្ហា​ហិង្សា​នេះ​ជា​កំហុស​របស់​បុរស​ច្រើន​ជាង​ស្ត្រី ស្ត្រី​ដែល​គ្មាន​ការងារ​នោះ បុរស​ក៏​បាន​ស្វែងរក និង បង្កើត​ការងារ​អោយ​គាត់​ដែរ​។ លោក​ក៏​បាន​សំណូមពរ​សូមអោយ​អាជ្ញាធរ​ជួយ​បង្កើន​ការងារ​អោយ​ស្ត្រី​មាន​ការងារ​គ្រប់​គ្នា ។

​លោកស្រី ទេស សុមាលី ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង កុមារ​មាន​ប្រសាសន៍ថា ចំពោះ​ការជួយ​ផ្តល់​ការងារ​ជូន​ស្ត្រី​គឺ​មាន​សហកា​រណ៍​ជាមួយ​អង្គការ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​។ ក្នុងនោះ​មាន​ការផ្តល់​ជំនាញ​នៅ​មជ្ឈមណ្ឌល​ព្រៃ​កូន​ខ្លា ការ​ផ្តល់​ជំនាញ​ដាំ​ដុះ​បន្លែ​ជាដើម ដើម្បី​ផ្តល់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ និង អោយ​ស្ត្រី​មាន​ការងារ ជំនាញ​ផ្ទាល់ខ្លួន​ផងដែរ​។​

​ដើម្បី​លុបបំបាត់​ហិង្សា​ក្នុង​គ្រួសារ វិស័យ​សេដ្ឋកិច្ច​ជា​កត្តា​មួយ​ដែល​អាច​ឲ្យ​ជៀសផុត​ពី​ហិង្សា​ផងដែរ ដូច្នេះហើយ ទាមទារ​ឲ្យ​អាជ្ងាធរ​មូលដ្ឋាន ផ្ដល់​នៅ​ចំនាញ​ណា​មួយ​សមរម្យ ដល់​ស្ដ្រី​រងគ្រោះ ដោយ​មិន​ពឹង​ផ្នែក​តែ​លើ​ស្វាមី និង ធ្វើឲ្យ​ស្ដ្រី​ហ៊ាន​រាយការណ៍​ហិង្សា​នោះ ដោយ​មិន​លាក់លៀម​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត