កិច្ចប្រជុំពិភាក្សា ស្ដីពី ផែនការប្រើប្រាស់ ដីឃុំចំនួន ៩ ឃុំ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

Mot Voyho, [08.09.21 09:52]

កិច្ចប្រជុំពិភាក្សា ស្ដីពីផែនការ ប្រើប្រាស់ដីឃុំ ចំនួន ៩ឃុំ ក្នុងស្រុកថ្មគោល បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សឿមប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង នារសៀលថ្ងៃទី ៧ ខែកញ្ញា កន្លងទៅនេះ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

កិច្ចប្រជុំបានធ្វើការពិភាក្សា យ៉ាងផុលផុស ដោយផ្ដោតទៅលើ ផែនការប្រើប្រាស់ ដីឃុំពាក់ព័ន្ធ ចំនួន ៩ ឃុំ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីការពិភាក្សា សម្រេចបានលទ្ធផល ទទួលបានធាតុ ចូលបន្ថែម ជាច្រើន និងដោយមានការចូលរួមជាយោបល់ ពីតំណាងមន្ទីរ អង្គភាពតាមវិស័យ ជំនាញ និងពីតំណាង រដ្ឋបាលឃុំស្រុក ដើម្បីឲ្យផែនការ ប្រើប្រាស់ដីឃុំ ទាំង ៩ ឃុំនោះរួមមាន ឃុំអន្លង់រុន ឃុំអូតាគី ឃុំតាពូង ឃុំតាម៉ឺន ឃុំជ្រោយស្ដៅ ឃុំបឹងព្រីង ឃុំរូងជ្រៃ ឃុំគោកឃ្មុំ និងឃុំបន្សាយត្រែង ក្នុងស្រុកថ្មគោល ឲ្យកាន់តែមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងស្របទៅតាមច្បាប់៕ ប្រភព រដ្ឋបាលខេត្ត