ក្រុមគ្រូពេទ្យ​ជំនាញ​៧​នាក់​របស់​ចិន បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩

​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្រុមគ្រូពេទ្យ​៧​នាក់​របស់​ចិន​បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ បន្ទាប់ពី​ជោគជ័យ ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ប្រទេស​ទេស​ចិន ដែល​ពេលនេះ​រដ្ឋាភិបាល​ចិន បានសម្រេច​បញ្ជូន​គ្រូពេទ្យ​នោះ មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ផ្តល់នូវ​បរិក្ខា​ពេទ្យ​សម្រាប់​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីត​១៩​។​

​នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ សម្តេច​តេ​ជោ ហ៊ុនសែន ន​យក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​

​ការមកដល់​របស​ក្រុមគ្រូពេទ្យ​ចិន​ទាំង​៧​នាក់​នេះ ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ ឯកឧត្តម ម៉ម ប៊ុនហេង និង មន្ត្រី​ស្ថាប័ន​នានា ទទួល​ស្វាគមន៍​ផងដែរ​។​

​គិត​រហូតមកដល់​យ​ប់​ថ្ងៃទី​២២ ខែមីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨៦​ករណី​ហើយ ខណៈដែល​ក្រសួងសុខាភិបាល កំពុង​បន្ត​ស្វែងរក និង​ធ្វើតេស្ត​លើ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។

រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ខណៈ​ក្រសួង​ស្ថាប័ន​មួយចំនួន ចាប់ផ្តើម​ដាក់​វិធានការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល​កូ​វីដ​ផងដែរ​៕

​អត្ថបទ៖ ភី សុខ​