ឆេះទៀតហើយ ! ផ្ទះមួយខ្នងត្រូវបានឆាបឆេះទាំងស្រុង ដោយចរន្តអគ្គីសនីនៅស្រុកថ្មគោល

អណ្តាតភ្លើងបានឆាបឆេះ ផ្ទះឈើមួយខ្នង អស់ទាំងស្រុង បើទោះមានការអន្តរាគមន៍ពីអ្នកជិតខាងនិងឡាន ទឹកក៍ដោយ ។អគ្គីភ័យនេះកើតឡើង កាលពីវេលាម៉ោង ១៥និង០០នាទី នាថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី១៩ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ០៥ម៉ែត្រx០៧ ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ អ៊ុក ខាន់ ភេទប្រុសអាយុ៦៨ឆ្នាំ រស់នៅទីតាំងខាងលើ។

ប្រភពអោយដឹងថា ក្រោយពីមានអណ្តាតភ្លើងឆាបឆេះភ្លាមៗនោះ ឃើញមានរថយន្តពន្លត់អគ្គីភ័យស្រុកចំនួន០១ គ្រឿង និង ឡានច្នៃ ០២ គ្រឿងចុះទៅអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន
(ធំ១ឡាន ,ឡានច្នៃ ៣ ឡាន ) ទើបអណ្តាតភ្លើងរលត់បានទាំងស្រុងមិនអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

សមត្ថកិច្ចបានអោយដឹងថាក្រោយពីសាកសួរ ប្រភពនានានិងតាមការពិនិត្យជាក់ស្តែង គ្រោះអគ្គីភ័យនេះ បណ្តាលមកពីផ្ទះចរន្តអគ្គីសនី ។ចំណែកទំហ៊ំនៃការខូចខាតទាំងផ្ទះនិងទ្រព្យសម្បត្តិដែលឆេះអស់ ត្រូវបានវាយតម្លៃគិតជាទឹកប្រាក់ប្រមាណ ២៥លានរៀល ៕