ឯកឧត្តមខៀវកាញារីទ្ធ លើកទឹកចិត្តដល់ មន្ត្រីរាជការជាស្ត្រី ទាំងអស់ត្រូវបង្កើន សមត្ថភាពដើម្បីចាប់យក ឱកាសថ្មីៗ

Mot Voyho, [14.09.21 09:23]

ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជានារីទាំងអស់ ក្នុងក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងពង្រឹងសមត្ថភាព របស់ខ្លួន បានកាន់តែរឹងមាំថែមទៀត ពិសេសការសាមគ្គីភាព និងកិច្ចសហការល្អ ទើបធ្វើឱ្យរាល់កិច្ចការងារ ទទួលបានជោគជ័យ។

ឯកឧត្តមបានថ្លៃបែបនេះ ក្នុងឱកាសអនុញ្ញាត ឱ្យថ្នាក់ដឹកនាំជាស្ត្រី ដែលមានតួនាទី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដឹកនាំដោយលោកជំទាវ ចាន់ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលជួបសំដែងការគួរសម កាលពីថ្ងៃទី 13 ខែកញ្ញាកន្លងទៅនេះ នៅទីស្ដីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា សម្រាប់បងប្អូននារី ក្រសួងព័ត៌មាន ក្រៅពីទទួលបាន ការយកចិត្តទុកដាក់ ក៏មានការគិតគូរខ្ពស់ ពីសំណាក់លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព អង្គការអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន តាមរយៈការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជួយឧបត្ថម្ភ ពេលមានទុក្ខលំបាក ផ្ដល់ជាស្បៀងអាហារ និងថ្នាំពេទ្យជាដើម ដើម្បីជាភាពកក់ក្តៅ សម្រាប់បងប្អូននារី។ ក្នុងឱកាសនោះលោកជំទាវ ដែលមានតួនាទី នឹងទទួលបន្ទុកការងារ តាមជំនាញនីមួយៗ បានគោរពរាយការណ៍ជូនពីលទ្ធផល ការងារសំខាន់ៗមួយចំនួន ដែលសម្រេចនិងអនុវត្ត ក្នុងរយៈពេល កន្លងមកនេះ ជាផែនការ សកម្មភាពការងារ ដែលត្រូវបន្តបំពេញ នាពេលខាងមុខ បន្តទៀតពិសេស កិច្ចទាក់ទង និងសកម្មភាពរបស់នារីក្រសួងព័ត៌មាន។

លោកជំទាវ ចន្ទនី ក្នុងនាមថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងព័ត៌មាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមខៀវកាញារីទ្ធ ដែលតែងតែបានយកចិត្តទុកដាក់ ខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនារី ក្នុងក្រសួង ដោយបានផ្ដល់តួនាទី លើកទឹកចិត្ត ជួយជ្រោមជ្រែង ក៏ដូចជាការដោះស្រាយ ទុក្ខធុរៈបងប្អូន ជានារី ដែលជួបការលំបាក ខ្វះខាត នឹងជួបបញ្ហាផ្សេងៗទៀតជាដើម។ ប្រភព វិទ្យុជាតិ កម្ពុជា