កិច្ចប្រជុំ AEM ៥៣ បញ្ជាក់អំពីតម្រូវការ ក្នុងការធ្វើឱ្យប្រសើរឡើងនៅ លំហូរពាណិជ្ជកម្ម និងការវិនិយោគ ក្រោយពីជំងឺរាតត្បាត

Mot Voyho, [17.09.21 15:16]

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM ៥៣) និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែកញ្ញា ក្នុងអំឡុងពេល ដែលបណ្ដារដ្ឋមន្ត្រីទាំងអស់ បានលើកឡើង អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុង ប្លុក ក៏ដូចជាកិច្ចសហការ រវាងប្លុក នេះនឹងបណ្ដាដៃគូ។

នៅក្នុងព្រឹត្តិការណ៍នោះ បណ្ដារដ្ឋមន្ត្រីទាំងអស់ បានពិភាក្សាអំពីបញ្ហា សំខាន់ៗជាច្រើន និងបញ្ហាដែលមានស្រាប់ ដោយគូសបញ្ជាក់ អំពីតម្រូវការ ក្នុងការស្ដារ សកម្មភាពពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត កូវិត១៩ ត្រូវបានគ្រប់គ្រងបាន នៅពេលដែលធ្វើបច្ចុប្បន្នភាព នៃការអនុវត្ត វិធានការបង្ការ និងទប់ស្កាត់ ជំងឺរាតត្បាត ព្រមទាំងទទួលស្គាល់នូវ កិច្ចខិតខំរួមគ្នា របស់សហគមន៍ សេដ្ឋកិច្ច អាស៊ាន និងតំបន់ លើកកំពស់ ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត។ ពួកគេបានអនុម័ត ផែនទីបង្ហាញផ្លូវ Bandar sri Brgawan នៃរបៀបវារៈ នៃការផ្លាស់ប្ដូរ ឌីជីថលអាស៊ាន ដើម្បីពន្លឿន ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការធ្វើ សមាហរណកម្ម សេដ្ឋកិច្ច ឌីជីថលអាស៊ាន (BSBR) ដែលបង្ហាញអំពី គំនិតផ្ដួចផ្ដើម របស់អាស៊ាន នៃសារៈសំខាន់ ក្នុងការគាំទ្រដល់ សមាហរណកម្ម ឌីជីថល ដែលកំពុងអនុវត្ត របស់អាស៊ាន។ ពូកគេក៏បានទទួលស្គាល់ផងដែរ នៅលទ្ធផល នៃការអនុវត្ត គំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការ និងកត្តាអាទីភាព នានា ដោយប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២១ ពេលដែលមានកិច្ចពិភាក្សា អំពីផែនការ សកម្មភាព រយៈពេលវែង នៅកម្មវិធីនានា របស់អាស៊ានឆ្ពោះទៅ រកការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយ ចីរភាព នៅក្នុងតំបន់។

នៅក្នុងកិច្ចពិគ្រោះយោបល់ ក្នុងចំណោមរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនានោះ បណ្ដារដ្ឋមន្ត្រីទាំងអស់ បានពិភាក្សាអំពី ការអនុវត្ត និងការធ្វើឱ្យប្រសើរ ឡើងវិញ នៅកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយចំនួន ដែលមានស្រាប់ រវាងអាស៊ាននិងដៃគូ៕ ប្រភព AKP