ថ្នាក់ដឹកនាំ អាជ្ញាធរជាតិ អប្សរា បានអញ្ជើញចុះពិនិត្យ សកម្មភាពការងារ ការដ្ឋាននៅក្នុង រមណីយដ្ឋានអង្គរ

Mot Voyho, [28.07.21 08:50]

នៅព្រឹកថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ ឯកឧត្តម ហង់ពៅ អគ្គនាយក នៃអគ្គនាយកដ្ឋាន អាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន ការងារមួយចំនួន នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងសំខាន់ ពិនិត្យលើការងារ និងផ្ដល់យោបល់ ភ្លាមភ្លាម នៅ នឹងកន្លែង ធ្វើយ៉ាងណាឱ្យការងារ ទាំងនោះ ប្រព្រឹត្តទៅដោយភាពរលូន ស្របតាមបច្ចេកទេសត្រឹមត្រូវ។

ចំណុចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានចុះពិនិត្យ ការដ្ឋាននៅប្រាសាទ បាយ័ន និងបន្ទាប់មកបានអញ្ជើញទៅពិនិត្យ គម្រោងកែលម្អ សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន នៅក្នុងបរិវេណ មុខព្រះលានជល់ដំរី និងចុងក្រោយ ឲ្យយោបល់ការងារមួយចំនួន នៅប្រាសាទអង្គរវត្ត។ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងអនុវត្តការងារ ជាប្រចាំ ពិសេស កិច្ចការអភិរក្ស អភិវឌ្ឍន៍និងកែលំអរ រមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរ ទៅមុខជាលំដាប់៕ ប្រភព ក្រសួង ព័ត៌មាន