អាស៊ានអំពាវនាវ សម្រាប់ការធ្វើឱ្យវ៉ាក់សាំង ការពារជំងឺកូវិត 19 ក្លាយជាទំនិញសាធារណៈ សាកលលោក។

Mot Voyho, [06.08.21 10:17]

រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី 5 ខែសីហាកន្លងទៅនេះ បានអំពាវនាវ សម្រាប់ការ ធ្វើឲ្យ វ៉ាក់សាំងការពារជំងឺកូវិត 19 អាចរកបាន និងមានតម្លៃសមរម្យ សម្រាប់មនុស្ស ទូទៅ ក្នុងនាមជាទំនិញ សាធារណៈសកលលោក។

យោងតាម សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន លើកទី54(AMM 54) បានឲ្យដឹងថា បណ្ដារដ្ឋមន្ត្រី ការបរទេសអាស៊ាន បានកត់សម្គាល់អំពី តម្រូវការដើម្បី បង្កើនការផលិត និងចែកចាយវ៉ាក់សាំង នៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួមនោះ បាននិយាយថា យើងបានអំពាវនាវ ឲ្យមានការសហការគ្នា និងការចែករំលែក បទពិសោធន៍ជាមួយ ដៃគូអាស៊ាន ក្នុងការស្រាវជ្រាវ ការអភិវឌ្ឈន៍ ការផលិត និងការចែកចាយវ៉ាក់សាំង ដោយផ្ដល់លទ្ធភាព ទទួលបានឱសថ ប្រកបដោយសមធម៌ សម្រាប់ជំងឺកូវិត 19 នឹងធ្វើឲ្យវ៉ាក់សាំង ការពារជំងឺកូវិត 19 អាចរកបាន និងមានតម្លៃសមរម្យ សម្រាប់មនុស្សទូទៅ ក្នុងនាមជាទំនិញសាធារណៈ សាកលលោក ក៏ដូចជាការរៀបចំ សម្រាប់ភាពបន្ទាន់ នៃសុខភាពសាធារណៈផ្សេងៗទៀត នាពេលអនាគតផងដែរ។

បណ្ដារដ្ឋមន្ត្រី ការបរទេសអាស៊ាន បាននិយាយថា ពួកគេនៅតែមាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្ត ការចំណាយ និងការឈឺចាប់ របស់ប្រជាពលរដ្ឋ ព្រមទាំងផលប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរ ពីជំងឺរាតត្បាត កូរវិត 19។ សេចក្តីថ្លែងការណ៍រួមនោះ បាននិយាយថា យើងស្វាគមន៍ចំពោះ វឌ្ឍនភាព ដែលបានអនុវត្ត នៅក្នុងក្របខ័ណ្ឌ នៃការស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយ របស់អាស៊ាន និងផែនការអនុវត្ត របស់ខ្លួនដែល ដើរតួជាយុទ្ធសាស្ត្ររួម ដើម្បីឲ្យអាស៊ាន មានធន់ និងរឹងមាំជាងមុន ពីជំងឺរាតត្បាត កូវិត 19។ បណ្ដារដ្ឋមន្ត្រី ការបរទេសអាស៊ាន បាននិយាយបន្ថែមទៀតថា យើងស្វាគមន៍ចំពោះ ការបន្ត រួមចំណែក ពីបណ្ដាប្រទេស ជាសមាជីកអាស៊ាន និងដៃគូខាងក្រៅ ចំពោះមូលនិធី អាស៊ាន ឆ្លើយតបនឹង ជំងឺកូវិត 19 ដែលឥឡូវនេះបាន សន្យាផ្ដល់វិភាគទាន ថវិកាចំនួន 20,8 លានដុល្លា។ ដើម្បីសម្រេចបាននូវ សុវត្ថិភាពវ៉ាក់សាំង នឹងការពឹងផ្អែក លើខ្លួនឯង នៅក្នុងអាស៊ាន បណ្ដារដ្ឋមន្ត្រីការបរទេស បាននិយាយថា ពួកគេទន្ទឹងរង់ចាំ ការអនុវត្ត ផែនការយុទ្ធសាស្ត្រ និងសកម្មភាពតំបន់ ស្ដីពីសន្តិសុខ វ៉ាក់សាំង អាស៊ាន និងភាពធន់លើខ្លួនឯង សម្រាប់ឆ្នាំ 2021 2025។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានលើកទី 54 ត្រូវបានរៀបចំឡើង ដោយប្រទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ាន ឆ្នាំ 2021 តាមរយៈសន្និសីទ វីដេអូ កាលពីថ្ងៃទី 2 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ៕ ប្រភព AKP