កិច្ចពិភាក្សាតុមូល រវាងអាស៊ាន ជប៉ុន ឆ្ពោះទៅរកខួបលើកទី 50 នៃភាពជាដៃគូសន្ទនា

Mot Voyho, [22.07.21 15:13]

កាលពីព្រឹកថ្ងៃទី 21 ខែកក្កដាកន្លងទៅ នេះ ក្រសួងការបរទេសវៀតណាម ក្នុងនាមជាអ្នក សម្របសម្រួល សម្រាប់ទំនាក់ទំនង រវាងអាស៊ានជប៉ុន បានរៀបចំវេទិកាតុមូល កម្រិតខ្ពស់ក្នុងទម្រង់ និម្មិត្តមួយ ស្ដីពីអាស៊ានជប៉ុន ការពិនិត្យឡើងវិញនៅ ដំណើរឆ្ពោះទៅ ខួបលើកទី 50 នៃភាពជាដៃគូសន្ទនា។

កិច្ចពិភាក្សាតុមូលនេះ គេឃើញមានវត្តមាន របស់អគ្គលេខាធិការអាស៊ានលោក Lim Jach Hoi បណ្ដាមន្ត្រីជាន់ខ្ពស់ នៃប្រទេសសមាជិកអាស៊ាន និងជប៉ុន ឯកអគ្គរដ្ឋទូតជប៉ុន និងរដ្ឋសមាជិកអាស៊ាន ប្រចាំនៅទីក្រុងហាណូយ និងអ្នកតំណាងមកពី បណ្ដាក្រសួងនានា របស់វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JiCA ព្រមទាំងអ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវ ឈានមុខគេ ក្នុងតំបន់ផងដែរ។ នេះគឺជាគំនិតផ្ដួចផ្ដើម របស់ប្រទេសវៀតណាម ក្នុងការបង្កើត ឱកាសសម្រាប់ បណ្ដាប្រទេសអាស៊ាន និងជប៉ុន ដើម្បីក្រលេកមើលឡើងវិញ នៃកិច្ចសហប្រតិបត្តិការ រយៈពេល 5 ទសវត្សរ៍មកនេះ និងដាក់ទិសដៅឆ្ពោះទៅមុខ សម្រាប់រយៈពេលបន្ទាន់។ នៅក្នុងសុន្ទរកថា បើកកិច្ចពិភាក្សាតុមូល របស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh son បើបាននិយាយថា ប្រទេសជប៉ុនគឺជាមិត្ត និងជាដៃគូ ដែលអាចទុកចិត្តបាន និងអាស៊ាន ហើយជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ានជប៉ុន គឺជាទំនាក់ទំនងមួយ ដែលមានអត្ថន័យ និងទូលំទូលាយបំផុត របស់អាស៊ានជាមួយដៃគូ របស់ខ្លួន ដែលលាតសន្ធឹងលើវិស័យ ជាច្រើនសម្រាប់សន្តិភាព វិបុលភាព និងសម្រាប់គុណភាព ជីវិតផងដែរ។ ដោយអះអាងឡើងវិញ នូវគោលការណ៍ សន្ធិ ដែលផ្ដួចផ្ដើមដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Fukuda ក្ន
ុងឆ្នាំ 1977 លោក Son បានស្វាគមន៍ប្រទេសជប៉ុន ក្នុងការលើកកម្ពស់ ភាពជាដៃគូ ដោយផ្អែកទៅលើការ ជឿទុកចិត្តគ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការ ឈ្នះឈ្នះជាមួយអាស៊ាន។ លោកបានសង្កត់ធ្ងន់ទៅលើ សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនង រវាងអាស៊ានជប៉ុន ដោយវាយតម្លៃ ខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍរបស់ជប៉ុន ជំនួយបច្ចេកទេស និងការគាំទ្រ ទាន់ពេលវេលា និងមានតម្លៃ សម្រាប់ បណ្ដាប្រទេសអាស៊ាន រួមទាំងវៀតណាមផង ពិសេសក្នុងការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍ ការអភិវឌ្ឍន៍ អនុតំបន់ និងការឆ្លើយតប ចំពោះការរីករាលដាល នៃជំងឺរាតត្បាត កូវិត 19៕ ប្រភព AKP