ឯកឧត្តម ថោងខុន វេទិការទេសចរណ៍ អាស៊ាន ដែលធ្វើនៅខេត្តព្រះសីហនុ ត្រូវបានអនុវត្ត ដើមគន្លង ប្រក្រតីភាពថ្មី

Mot Voyho, [24.08.21 15:18]

 

ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ាន លើកទី ៤០ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះ សីហនុ នាដើមឆ្នាំ ២០២២ ខាងមុខនេះ ត្រូវតែអនុវត្ត នៅវិធានការសុវត្ថិភាព វិធានសុខាភិបាល ឲ្យបានហ្មត់ចត់ ស្របតាមគន្លង ប្រក្រតីភាពថ្មី។

ថ្លែងក្នុងឱកាស ដឹកនាំក្រុមការងារ អន្តរក្រសួង ចុះត្រួត ពិនិត្យ ទីតាំងត្រៀមរៀបចំ វេទិកាទេសចរណ៍អាស៊ាន ២០២២ នៅខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះ មិនមែនធ្វើធំ ដូចមុនបានទេ ដោយសារបញ្ហា ជំងឺកូវិត ១៩ យើងនឹងពិចារណា កាត់បន្ថយទំហំ ទាំងការប្រជុំ នានា ពិព័រណ៍អ្នកសារព័ត៌មាន ផងដែរ។ ឯកឧត្តមបានបន្តទៀតថា ការរៀបចំវេទិកា ទេសចរណ៍អាស៊ាននេះ ទាំងអ្នកចូលរួម ទាំង អ្នកម្ចាស់ផ្ទះ ត្រូវតែធានាបាន នៅសុវត្ថិភាព សុខាភិបាល ដោយត្រូវ ចេះ អនុវត្តតាមគន្លង ប្រក្រតីភាពថ្មី ហើយការស្នាក់នៅ ការហូបចុក និងគ្រប់សកម្មភាព នៃព្រឹត្តិការណ៍ ត្រូវរៀបចំ យ៉ាងសាមញ្ញ ក្រៅអាគារ ក្នុងបរិវេណតែមួយ ដែលមានពហុសេវា គ្រប់គ្រាន់ ងាយស្រួលក្នុងការ គ្រប់គ្រង និងត្រួតពិនិត្យ វិធានសុខាភិបាល ដោយម៉ត់ចត់។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសម្រេច ជ្រើសយក បរិវេណសណ្ឋាគារ សុខា ដើម្បីត្រៀមលក្ខណៈ រៀបចំព្រឹត្តិការណ៍ ទេសចរណ៍អាស៊ាន សំដៅឆ្ពោះទៅ រកការស្ដារវិស័យទេសចរណ៍ និងការបើកឡើង វិញ នៅវិស័យនេះ ក្នុងតំបន់ប្រកបដោយ ភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវ នាពេលអនាគត។ តាមការបញ្ជាក់ឲ្យដឹង របស់ឯកឧត្តមថោងខុន វេទិកាទេសចរណ៍អាស៊ាននេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័ន ទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំតាមថ្នាក់ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូក ៣ ជប៉ុន កូរ៉េខាងត្បូង និងចិន កិច្ចប្រជុំ អាស៊ានបូក ១ អាស៊ានឥណ្ឌា នឹងអាចមានកិច្ច ប្រជុំជាមួយអង្គការ ដីគូរពាក់ព័ន្ធ ព្រមទាំង កិច្ចប្រជុំ ផ្នែកឯកជន និងសិក្ខាសាលានានា ជាច្រើន និងព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍ អន្តរជាតិផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា