កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន នៅខែវិច្ឆិកាខាងមុខនេះ

Mot Voyho, [10.08.21 15:06]

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី 9 ខែសីហាកន្លងទៅនេះ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងជាច្រើនរូប។ អង្គប្រជុំបានពិភាក្សា លើការបង្កើតគណៈកម្មការ ទទួលបន្ទុករៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ នៅក្នុងបរិបទ នៃការឆ្លង រីករាលដាលជាសកល នៃមេរោគ covid-19 នៅទូទាំងពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 10 ដល់ថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2021 ការត្រៀមរៀបចំសម្ភារៈ និងគ្រឿងបរិក្ខារផ្សេងៗ សំដៅសំរួលដល់ ចំពោះនៃកិច្ចប្រជុំនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងពុធសុខភាពខ្ពស់បំផុត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទស្សនវិស័យ វែងឆ្ងាយ ក្នុងពេលកម្ពុជាដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ាន លើកទី 27 ដោយ កម្ពុជាជាប្រទេស នាំមុខគេ ក្នុងការពង្រីកការចូលរួម របស់ដៃគូសន្ទនា ជាមួយអាស៊ាន ឲ្យបានកាន់តែច្រើន ដែលរួមមាន ប្រទេសឥណ្ឌា អូស្ត្រាលី ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ីជាដើម ហើយការងាររបស់ក្រសួង និងធ្វើសហប្រតិបត្តិការ ល្អជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីសម្រេចគោលដៅនេះ។ សូមជម្រាបថា ក្រសួងសាធារណៈការ ដឹកជញ្ជូន គ្រោងនឹងបង្កើតគណៈកម្មការ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរួម ពីអង្គការពាក់ព័ន្ធ ទាំងអស់ នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឲ្យនាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនង សាធារណៈ ពិនិត្យស្រាវជ្រាវអំពី ការរៀបចំប្រព័ន្ធវីដេអូ ពីចម្ងាយ អោយមានប្រសិទ្ធភាព និងមានលក្ខណៈរលូន៕ ប្រភព វិទ្យុជាតិ កម្ពុជា