វាយសម្លាប់ ហើយរំលោភតាមក្រោយ រវាងជនវិបល្លាសស្មារតី (ឆ្កួត) ដូចគ្នា

Phy Sok, [29.06.21 13:40]

មានករណីឃាតកម្មមួយកើតឡើងរវាងជនវិបល្លាសស្មារតី(ឆ្កួត) ដូចគ្នា ដោយសារតែខឹង មិនអោយរួមភេទ ក៏បង្កហឹង្សា ទាញខ្វែវបកកាប់សម្លាប់ ភាគីខាងស្រ្តី ស្លាប់ក្នុងថ្លុកឈាម រួចអូសទៅរំលោភតាមក្រោយ ។

សាកសពជនរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញនាម៉ោង៥និង២៥នាទីព្រឹកថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូនខេត្តបាត់ដំបង រួចបង្កការភ្ញាក់ផ្អើល។

លោកប៉ែត រ័ត្ន នាយរងផ្នែកយុត្តធម៌នៃអធិការស្រុកសំពៅលូន អោយដឹងថា ជនសង្ស័យជាមនុស្សមាន ស្មារតីមិនប្រក្រតី ប៉ុន្តែពេលខ្លះគេនិយាយដឹងខ្លះដែរ ។ លោកបញ្ជាក់ថាយោងតាមចម្លើយសារភាព ជនសង្ស័យបានអោយដឹងថាគេមានឈ្មោះលឹម រ៉ុង ហៅវិត ៣០ឆ្នាំ មានទីលំនៅនៅភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលដើរដេកតាមផ្លូវពីភូមិមួយទៅភូមិមួយ បានយកខ្វែវបក ដែលអ្នកភូមិទុក ចោលមុខផ្ទះកាប់ទៅលើភាគីខាងស្រី (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែលជាង៣០ ឆ្នាំ ដែលមាន ស្មារតីមិនប្រក្រតីដូចគ្នា(ឆ្កួត) បណ្តាល អោយស្លាប់ក្នុងថ្លុកឈាម ដោយសារតែខឹងមិនព្រមអោយរូបគេ រួមភេទ ។ លោកបញ្ជាក់ថាក្រោយ ពីវាយសម្លាប់ហើយ គេបានអូសស្រ្តីរងគ្រោះ ទៅរំលោភតាមក្រោយ រហូតបាន សម្រេច ។

លោកបញ្ជាក់ថាក្រោយកើតហេតុជនសង្ស័យមិនបានរត់ទៅណាទេដោយដៃនៅប្រឡាក់ឈាមនៅឡើយ ហើយត្រូវបានសមត្ថកិច្ចសាកសួរនិងឃាត់ខ្លួនតែម្តង ។

បើតាមប្រភពពីប្រជាពលរដ្ឋជិតខាងបានអោយដឹងថា ស្រ្តីរងគ្រោះខាងលើ បានមកស្នាក់នៅផ្ទះ ដែលគេទុកចោល ចំណុចខាងលើនេះប្រហែលមួយឆ្នាំមកហើយ ចំណែកជនសង្ស័យ ខាងលើទើប តែឃើញចេញចូលផ្ទះកន្លែងកើតហេតុនេះប្រហែល១០ថ្ងៃប៉ុណ្ណោះ រហូតដល់មាន អំពើឃាតកម្ម កើតឡើងដូច្នេះ។

បើតាមលោក ទឹម វិឆ័យ អធិការនគបាលស្រុកសំពៅលូនបានអោយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យខាងលើ បញ្ជូនមកអធិការស្រុក និង កំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការនគបាល ខេត្តចាត់ការតាមច្បាប់ ៕ អត្ថបទ លោកភី សុខ