រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​សម្រេច​ដាក់​ដេញថ្លៃ​ភាស៊ី​ចំណតរថយន្ត ក្នុង​ខេត្ត​បាត់ដំបង​សម្រាប់​ធ្វើ​អាជីវកម្ម​ឆ្នាំ​២០២១

​រដ្ឋបាល​ខេត្ត​បាត់ដំបង​បានប្រកាស​ចំហរ​អោយមាន​ការដេញថ្លៃ​លើ​ផាស៊ី​ចំណត​រថយន្ត​ចំនួន​បី​ស្រុក គឺ​ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន និង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី ០៦ មករា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ចុះ​ថ្ងៃទី​១៦​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ថា​ពលរដ្ឋ​ទាំង ពីរភេទ ចាប់ពី អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​(​លើកលែងតែ​មន្ត្រី​រាជកា​រ និយោជិក សិស្ស​និង​សិស្សិ​តដែល មាន កំណត់ ក្នុង ប្រការ​៥​នៃ​សៀវភៅ​បន្ទុក )​ដែល​មាន​បំណង​ចង់ ប្រកប​របរ​ធ្វើ អាជីវកម្ម​ភាស៊ី​ក្នុង​ឆ្នៃ​២០២១ សូម​មក​ដាក់​ពាក្យ​ដេញថ្លៃ​នៅ​ការិយាល័យ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្ត​បាត់ដំបង តាម​ពេល​ម៉ោង​ធ្វើការ​។​


​សេចក្តីជូនដំណឹង​បញ្ជាក់ថា ការកំណត់​តម្លៃ​មូលដ្ឋាន​នៃ​ការដេញថ្លៃ​ភាស៊ី​ផ្សារ​ចំណតរថយន្ត ទាំងបី ស្រុក​រួមមាន ស្រុក​ភ្នំព្រឹក តម្លៃ​មូលដ្ឋាន​៥​លាន​រៀល ស្រុក​សំពៅ​លូន​តម្លៃ​មូលដ្ឋាន ១០​លាន​រៀ ល​និង ស្រុក​កំរៀង​តម្លែ​មូលដ្ឋាន​៥០​លាន​រៀល​។​

​ខ្លឹមសារ​សេចក្តីជូនដំណឹង​ស្តី​ពី​ដាក់​អោយ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​នា​ថ្ងៃ​ទី​១៦​ធ្នូ​២០២០​នេះ​បាន​បញ្ជាក់​ដែរ​ថា សាធារណៈជន​ដែល​ដាក់ពាក្យ​ដេញថ្លៃ​ចាំបាច់ ត្រូវបំពេញ នូវ​កាត ព្វ​កិច្ច​មួយ​ចំនួន​ដូចជា​បង់ប្រាក់​បណ្តោះអាសន្ន​ចំនួន​២០​ភាគរយ​នៃ​តម្លៃ​មូលដ្ឋាន ចំពោះ​ធនធាន ឬ​អចលនវត្ថុ​ធានា​៥០​ភាគរយ​នៃ​តម្លៃ​មូលដ្ឋាន​ដែល​មាន​ការវាយតម្លៃ​បញ្ជាក់​ពី​មេឃុំ​ចៅសង្កាត់ ជាដើម​។​ហើយ​រដ្ឋបាល​ខេត្ត​សង្ឃឹមថា​សាធារណៈជន​និង​អតិថិជន​ទូទាំង​ខេត្ត​ពិតជា​ចូល រួម​យ៉ាង ផុលផុស​បំផុត​ក្នុង​ដំណើរការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​នា​ឆ្នាំ​នេះ​បាន​ល្អ​ជាមិនខាន​៕ អត្ថបទ ៖ ភី សុខ​