អង្គការ Bird Life ជួយសង្គ្រោះ សត្វក្រៀលមួយក្បាល ដែលជាប់មងប្រជាពលរដ្ឋ

Mot Voyho, [23.08.21 15:28]

ក្រុមការងារ ប្រចាំខេត្ត រតនគីរី នៃអង្គការ Bird Life សហការជាមួយ មជ្ឈមណ្ឌល អង្គរសម្រាប់ការអភិវឌ្ឍ ជីវៈចម្រុះ (ACCB) បានចុះជួយ សង្គ្រោះសត្វក្រៀលមួយក្បាល ក្រោយពីទទួលបានព័ត៌មាន ពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថា មានសត្វក្រៀលមួយក្បាល បានជាប់មក របស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយ របស់អង្គការ Bird Life កាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅនេះ។

សត្វក្រៀលនេះត្រូវបាន សត្វក្រៀល នេះត្រូវបាន បុគ្គលិក ក្រុមហ៊ុនកៅស៊ូ (ផេសុី ភីចភើល) បានជួយសង្គ្រោះ និងបានមើលថែទាំ ពីសំណាក់ក្រុមហ៊ុន។ បន្ទាប់ពីក្រុមការងារ និងអង្គការ Bird Life បានពិនិត្យ កាយសម្បទា ឃើញថា សត្វក្រៀលនេះ មានសុខភាពល្អ នឹងមិនមានរបួស អ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក្រុមការងារក៏បានលែង ឱ្យត្រឡប់ទៅកាន់ព្រៃធម្មជាតិវិញ នារសៀលថ្ងៃដដែល។

សូមបញ្ជាក់ថា សត្វក្រៀលគឺជាសត្វស្លាប ដែលមានកម្ពស់ ខ្ពស់ជាងគេ លើពិភពលោក ហើយអាចហើរបាន ដែលជាទូទៅមានកំពស់ ប្រហែល ១,៧៦ ម៉ែត្រ ដើមមានតម្ងន់ពី ៥ ទៅ ១២ គ,ក និងមានប្រវែង ស្លាបទាំងសង្ខាង ២,៥ ម៉ែត្រ។ បក្សីនេះត្រូវបានចាត់ចូល ជាប្រភេទ កំពុងទទួល រងការ គំរាមកំហែង IUCN RedLife។ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ចំនួនសត្វគ្រៀលមាន ការថយចុះខ្លាំង៕ ប្រភព SKP