អង្គកាត BirdLife បង្ហាញកំណត់ត្រា ដំបូងសម្រាប់កម្ពុជា ពីវត្តមានបក្សីសមុទ្រ បុលវ័រ


អង្គការ BirdLife បានឲ្យដឹង កាលពីថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ កន្លងទៅនេះថា បក្សីសមុទ្រ បុលវ័រ គឺជាសត្វស្លាបសមុទ្រមួយ ប្រភេទ ដែលជាធម្មតា ត្រូវបានគេប្រទះឃើញ នៅលើផ្ទៃសមុទ្រ បើកចំហ ឆ្ងាយពីតំបន់ដីគោក។ បក្សីមួយក្បាលនេះ ត្រូវបានកត់ត្រា ដោយក្រុមការងាររបស់អង្គការ BirdLife នៅដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនគីរី កាលពីល្ងាច ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ដែលមានចម្ងាយ ជាង ២00 គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ដែលនៅជិតបំផុត។

បើតាមអង្គការ BirdLife កំណត់ត្រានេះ អាចនឹងតំណាងអោយ កំណត់ត្រាដំបូង បង្អស់នៃប្រភេទ សត្វស្លាបនេះ មានវត្តមាននៅកម្ពុជា ហើយអង្គការ BirdLife សង្ស័យថា ព្យុះព្យូនីហ្វុង Kompasu ដែលកំពុងធ្វើដំណើរ ឆ្លងកាត់ភាគខាងត្បូង ប្រទេសចិន ចូលទៅក្នុងតំបន់ ឥណ្ឌូ ចិន ភាគខាងជើង បានបក់បោកនាំយក បក្សីមួយនេះ ពីដែនសមុទ្រឆ្ងាយ មកកាន់តំបន់ដីគោក។ បក្សីសមុទ្រ បុលវ័រ គឺជាសត្វដែលគេ កម្រប្រទះឃើញនៅ ក្នុងដែនសមុទ្រអាស៊ី អាគ្នេយ៍ ហើយត្រូវបានគេកត់ត្រា ទុកតែមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងសមុទ្រ ជុំវិញអាស៊ីអាគ្នេយ៍ ដីគោក។ បក្សីសមុទ្រនេះ ត្រូវបានគេដឹងថា ជាប្រភេទដែល បន្តពូជនៅតំបន់ កោះតូចៗ នៅសមុទ្រចិន ខាងកើត និងប៉ាស៊ីហ្វិក ខាងលិច រួមទាំងនៅទីតាំងមួយចំនួន នៅកោះ ទីយូឃ្យូ ភាគខាងត្បូងប្រទេសជប៉ុន។
ជាមួយគ្នានេះដែរអង្គការ BirdLife ក៏បានថ្លែងអំណរគុណ លោកផល្លីណាក់ ជាកសិករនៅលំផាត់ ដែលបានជូនដំណឹង អំពីបក្សីនេះ ដែលបានហើយចូលទៅ ក្នុងបរិវេណគេហដ្ឋាន របស់គាត់ និងបានដោះលែងទៅវិញ និងអរគុណដល់សហការរី របស់យើងដែលបាន ជួយក្នុងការកំណត់ អត្តសញ្ញាណប្រភេទ សត្វ ដែលមិនធ្លាប់បានស្គាល់ អត្តសញ្ញានេះ៕ ប្រភព AKP