ដំណឹងរីករាយ មកដល់ពេល សំបុករបស់បក្សី តំណាងជាតិរបស់កម្ពុជា ចំនួន 10 សំបុកហើយ ត្រូវបានរកឃើញ នៅដែនជម្រកសត្វព្រៃ លំផាត់

Mot Voyho, [16.08.21 15:16]

សត្វត្រយ៉ងយក្ស គឺជាប្រភេទបក្សី ដែលជិតផុតពូជ នៅលើពិភពលោក ហើយបក្សីប្រភេទ នេះ ក៏ជានិមិត្តរូប បក្សីតំណាង អត្តសញ្ញាណជាតិ របស់កម្ពុជា ផងដែរ។ ដោយឡែកដែនជម្រកសត្វព្រៃ លំផាត់បាននិងកំពុង គាំទ្រដល់ការរស់នៅ របស់សត្វ ត្រយ៉ងយក្ស របស់កម្ពុជា។ នេះបើតាមការផ្សព្វផ្សាយ របស់គម្រោងនៅកម្ពុជា របស់អង្គការសត្វស្លាប អន្តរជាតិ Birdlife International Combodis Program នៅថ្ងៃនេះ។ ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់អង្គការ សត្វស្លាបអន្តរជាតិ នៅដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងប្រឹងប្រែង យ៉ាងខ្លាំងក្នុងការ ស្វែងរកកំណត់ទីតាំង ពងកូនរបស់បក្សី ត្រយ៉ងយក្ស នេះ ងាយស្រួលក្នុងកិច្ចការពារ ក៏ដូចជាការរៀបចំផែនការ សម្រាប់សកម្មភាព នាពេលខាងមុខ។

ដោយហេតុថា សត្វនេះពងកូន នារដូវវស្សា ដូច្នេះការសិក្សា ស្វែងរកមានការ ខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។ ប៉ុន្តែជាលទ្ធផល សម្រាប់រដូវកាល ពងកូនឆ្នាំ 2021 នេះ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេល 3 ខែ កន្លងមក សំបុកសត្វ ត្រយ៉ងយក្ស ចំនួន 10 សំបូរ ត្រូវបានរកឃើញ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ ហើយសំបុកមួយចំនួន ត្រូវបានញាស់ និងច្រើនទៀតកំពុងក្រាបពង ក្រមការតាមដាន និងការពារដោយយកចិត្តទុក ពីបុគ្គលិកលំផាត់ របស់អង្គការ។ រដូវពងកូននេះ នឹងបញ្ចប់ក្នុងខែវិច្ឆិកា ហើយក្រុមការងារ សង្ឃឹមថា សំបុកសត្វទាំងនេះ អាចរកឃើញច្រើន ថែមទៀត នឹងទទួលបានតាមដាន និងការពារពីក្រុមការងារ។ នៅពេលដែលក្រុមការងារ ធ្វើការស្រាវជ្រាវ អភិរក្សបក្សី កម្រនេះ យ៉ាងលំបាក អង្គការ Bird Life និងអង្គការជីវិតធម្មជាតិ នៅកម្ពុជា សំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន សូមចូលរួម ថែរក្សាការពារបក្សី ជាតិយើងទាំងអស់គ្នា ដោយទប់ស្កាត់ នឹងមិនទន្ទ្រាន ដីដែលធ្វើឱ្យបាត់បង់ ទីជម្រក និងយកពង កូន និងមិនបង្កការរំខាន ដល់ការរស់នៅ របស់សត្វត្រយ៉ងយក្ស ជាដើម។

សូមបញ្ជាក់ថា តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី 21 ខែមីនា ឆ្នាំ 2005 ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយក ត្រី ល្មូន ដើមឈើ ផ្លែឈើ បក្សី សត្វព្រៃ និងផ្កា តំណាងឱ្យ អត្តសញ្ញាណជាតិខ្មែរ ក្នុងនោះត្រយងយក្ស ត្រូវបានជ្រើសរើស តំណាងឱ្យបក្សី( មរតក ធម្មជាតិ)៕ ប្រភព AKP