អាជីវករ​ផ្សារ​បឹង​ឈូក នាំគ្នា​មក​លក់ដូ​រលេ​ី​ដងផ្លូវ​បណ្តោះអាសន្ន ខណៈ​ទឹក​នៅ​តែ​បន្ត​លិច​ក្នុង​ផ្សារ​

​អាជីវករ ផ្សារ​បឹង​ឈូក បាននាំគ្នា​មក​លក់ដូរ​បណ្តោះអាសន្ន លើ​ដងផ្លូវ ដោយសារ​ទឹក​នៅ​តែ​បន្ត​លិច នៅក្នុង​ផ្សារ និង​តាម​ដង​តាម​ដងផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង ខណៈ​នៅ​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ ទឹកស្ទឹង​សង្កែ នៅ​មិនទាន់​ថមថយ​នៅឡើយ ។​

​សូមបញ្ជាក់​ថា តាមរយៈ​ក្រសួង​ធនធាន​ទឹក​បានឲ្យដឹង នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​ថា តាម​ការសង្កេត​ស្ថានភាព​អាកាសធាតុ​ឃើញថា​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​លើ​កម្ពុជា ។ នៅលើ​សមុទ្រ​ចិន​ខាងត្បូង​បានកើត​ព្យុះ​ទី​១៦ ( Tropical Storm) ឈ្មោះ​ណា​ង​កា​(NANGKA)​។​

​ក្រសួង​បន្តថា តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ចូល​ឈូង​សមុទ្រ​តុង​តឹង​ឆ្លងកាត់​កោះ​ហៃណាំ មុននឹង​ចូល​ដល់​ភាគ​ខាង​លើង​ជើង​វៀតណាម នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ ។ បន្ទាប់ពី​នោះ​ក្នុង​រង្វង់​ថ្ងៃទី​១៦-១៧ ព្យុះ​ថ្មី​មួយទៀត​នឹង​កើតឡើង​ដែល​រាប់​ថា ជា​ព្យុះ​ទី​១៧ ឈ្មោះ​«​សូ​ដែល​» (SODEL)​ដែល​មាន​កម្លាំង​ខ្លាំង ។​

​ក្រសួង​បាន​លើកឡើង​ទៀតថា តាម​ការរំពឹង​ទុក​ព្យុះ​នេះ​នឹង​ចូល​ប្រទេស​វៀតណាម ត្រង់​ចំណុច​គី​ញើន​( Quite Nhon)​រួច​បន្ថយឥទ្ធិពល​ជា​បន្តបន្ទាប់​ដោយ​បន្ត​ឆ្លងកាត់​ចូញ​ប្រទេស​កម្ពុជា​នៅ​ខេត្តរ​តន​គិរី​នា​ថ្ងៃទី​១៨-១៩ ក្នុង​កម្លាំង​ជា​វិសម្ពាធ និង​សម្ពាធ​ទាប​៕