សម្ដេចតេជោហ៊ុនសែន សម្រេចទិញផ្លែមៀន នៅតាមខេត្ត ជាប់ព្រំដែន កម្ពុជាថៃ ដែលកំពុងខ្វះទីផ្សារ

Mot Voyho, [18.08.21 09:25]

យោងតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីងប៊ុនហៀង នាយករង ខុទ្ទកាល័យ សម្ដេចតេជោហ៊ុនសែន ដើម្បីប្រមូលទិញ នៅកសិផល របស់កសិករ គឺផ្លែមៀន នៅតាមបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជាថៃ ដែលកំពុងជួប បញ្ហាប្រឈម និងការនាំចេញ ទៅលក់នៅក្រៅប្រទេស ដែលបណ្ដាលមកពី ការរីករាលដាល នៃជំងឺកូវិត 19 នៅតាមព្រំដែន ប្រទេសជិតខាង។

ដូច្នេះ សូមប្រជាកសិករ ដែលមានផ្លែមាន សូមទំនាក់ទំនង មកក្រុមការងារ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង ហើយក្រុមការងារ និងចាប់ផ្ដើមទទួលទិញ ពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 នេះតទៅ។

សូមបញ្ជាក់ថា ទីកន្លែងទទួលទិញ គឺក្នុងបរិវេណ សាលាខេត្តបាត់ដំបង សូមទំនាក់ទំនង មកទូរសព្ទលេខ 097 777 37 37 លោក សេងឌីលីន នឹងទូរសព្ទលេខ 088 903 77 77លោកស៊ុនម៉េងហៃ៕ ប្រភព វិទ្យុជាតិ កម្ពុជា