កម្ពុជា ព្រុយណេដារូសាឡឹម បានចុះហត្ថលេខា លើអនុស្សរណៈ លើការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការ ពីវិស័យវប្បធម៌

Mot Voyho, [12.08.21 09:06]

 

ក្រសួងវប្បធម៌ នៅវិចិត្រសិល្បៈ នៅថ្ងៃទី 11 ខែសីហាកន្លង ទៅនេះ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលប៊្រុយណេ ដារ៉ូសាឡឹម ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ តាមប្រព័ន្ធវីដេអូ។

ពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នានេះ ភាគីកម្ពុជា មានលោកជំទាវ បណ្ឌិតសភាចារ្យ រឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ជាហត្ថលេខី តំណាងឱ្យ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងភាគី ព្រុយណេ មានឯកឧត្តម រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជននិងកីឡា ជាហត្ថលេខីតំណាង តើនាម ព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលប៊្រុយណេ ដារ៉ូសាឡឹម។

គោលបំណង នៃការចុះអនុស្សរណៈ យោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌ រវាងប្រជាជនប្រទេសទាំងពីរ កម្ពុជាព្រុយណេ ការជំរុញការផ្លាស់ប្ដូរ ក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ វប្បធម៌ ដោយផ្អែកលើ គោលការណ៍ស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរនឹងជំរុញ លើកទឹកចិត្ត សម្របសម្រួល ការផ្លាស់ប្ដូរវប្បធម៌ បណ្ដាការតាំងពិព័រណ៍ ការចូលរួមក្នុងសន្និសីទ វេទិកាសន្និសីទជំនាញ សិក្ខាសាលា មហោស្រប និងសកម្មភាពដទៃទៀត ដែលរៀបចំដោយ ប្រទេសណាមួយ ក្នុងវិស័យដូចជា ទី1 សិល្បៈទស្សនីយភាព 2 សិល្បៈវិចិត្រនៅសូន្យរូប 3 ការតាំងពិព័រណ៌ 4 សិល្បៈសិប្បកម្ម 5 សារមន្ទីរបុរាណ វិទ្យានិងបេតិកភណ្ឌ 6 នរវិទ្យា និងជាតិពិន្ទុវិទ្យា 7 បណ្ណាល័យនិងបណ្ណាសារ 8 ប្រវត្តិសាស្រ្តនិងអក្សរសាស្ត្រ 9 ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត 10 គ្រឹះស្ថានវប្បធម៌និង Aeademics និងទី 11 ទម្រង់កិច្ចសហប្រតិបត្តិការ ដទៃទៀត ដែលបានព្រមព្រៀងគ្នា៕ ប្រភព វិទ្យុជាតិ កម្ពុជា