ក្រសួងអប់រំ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្រាវជ្រាវ ស្ដីពីការ វិភាគស្ថានភាព យុវជននៅកម្ពុជា

Mot Voyho, [10.09.21 10:45]

ក្រសួងអប់រំ យុវជននិងកីឡា កន្លងទៅថ្មីៗនេះ បានប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្រាវជ្រាវ ស្ដីពីការវិភាគ ស្ថានភាពយុវជននៅកម្ពុជា។

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីអភិវឌ្ឍយុវជន បានរៀបចំពិធី ប្រកាសផ្សព្វផ្សាយ ជាផ្លូវការ ឯកសារស្រាវជ្រាវ ស្ដីពី កាលវិភាគ ស្ថានភាពយុវជននៅកម្ពុជានេះ ក្រោមធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន អនុប្រធានប្រចាំការ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និងជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា ដោយមានការចូលរួម ពីសមាជិក ក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីអភិវឌ្ឍយុវជន មកពីក្រសួងស្ថាប័ន មន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត អង្គការជាតិ អន្តរជាតិ ជាដៃគូអភិវឌ្ឍ និងអង្គការយុវជនមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃឯកសារ ស្រាវជ្រាវនេះ សម្រាប់គ្រប់អ្នកពាក់ព័ន្ធ ដោយបានផ្ដោតលើ ចំណុចអាទិភាព ដូចជា និន្នាការអប់រំ សុខភាព និងការចូលរួម របស់យុវជន។

គួរបញ្ជាក់ថា ឯកសារស្រាវជ្រាវ ស្ដីពីការវិភាគ ស្ថានភាពយុវជននៅកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ជាជំនួយដល់ការជំរុញ ដៃគូអភិវឌ្ឍសិក្សា ពីលទ្ធភាពក្នុងការចូលរួម វិនិយោគលើវិស័យ អភិវឌ្ឍយុវជន ដើម្បីអោយយុវជនកម្ពុជា ទទួលបាន នូវចំណេះដឹងបន្ថែមទៀត ក្នុងយុគ្គសម័យ ឌីជីថល៕ ប្រភព វិទ្យុជាតិ កម្ពុជា