សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះសាលារៀន នៅតាមទីប្រជុំជន ដែលមានការឆ្លង ឬមានការឆ្លង តិច អាចទៅរៀន បន្តតាមបែបចម្រុះ

Mot Voyho, [31.08.21 16:31]

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះសាលារៀន នៅតាមទីប្រជុំជន ដែលមានការឆ្លង ឬមានការឆ្លង អាចទៅរៀនបន្ត តាម បែបចម្រុះ ដើម្បីការពារ ពីការចម្លងជំងឺកូវិត ១៩។

ថ្លៃក្នុងសារ សំលេងពិសេស នៅថ្ងៃទី 31 ខែសីហានេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបើកសាលានេះ មិនត្រូវធ្វើឡើង នៅទូទាំងស្រុកនោះទេ គឺត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវ វិធានការ សុខាភិបាល ចាំបាច់នានា ដើម្បីឱ្យកុមាររបស់យើង បានចូលរៀន។ សម្ដេចបានបញ្ជាក់ទៀតថា សម្រាប់កន្លែង ដែលមានឆ្លងច្រើន ក៏ត្រូវបន្តការរៀន តាមអនឡាញ ឬរៀនពីចម្ងាយ។ សម្ដេចបានស្នើឱ្យ ក្រសួងអប់រំ រកគ្រប់វិធានការ ដើម្បីឱ្យសិស្ស បានចូលរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅ ទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ណាវានឹងការឆ្លងតិច ហើយមានវ៉ាក់សាំងចាក់រួច។ សម្រាប់ទីកន្លែងប្រជុំជន ដែលមានការឆ្លង ឬមានការឆ្លង តិច យើងអាចអនុញ្ញាត ពិនិត្យឲ្យមានការ រៀនបន្ត នៅតាមអនឡាញ រឿងរៀន ទៅតាមស្ថានភាព គួបផ្សំរវាងការ រៀនដោយផ្ទាល់ ដោយរក្សានូវគម្លាត សុវត្ថិភាព ដឹងការរៀនបែប ចម្រុះ ដែលវិស័យនេះ ផ្នែកនេះ ខ្ញុំមិនបកស្រាយ ទៅលើវិស័យ បច្ចេកទេសនោះទេ ដោយសារនៅ ទីក្រុង និងទីប្រជុំជន មានលទ្ធភាព ច្រើនដែលមានអ៊ីនធឺណិត អាចរៀនសូត្របាន យើងអាចគួបផ្សំគ្នា រវាងការឆ្លង តិចហើយនៅ ពេលដែលកុមារាកុមារី និងយុវវ័យរបស់យើង មានចាក់វ៉ាក់សាំង គ្រប់គ្រាន់ហើយ នោះយើងអាច ឈាន ទៅដល់ការបើកសាលារៀន របស់យើងឡើងវិញ។ ហើយការបើកនេះ ក៏ត្រូវធានាសុវត្ថិភាព គម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល ដែលយើងត្រូវខិតខំ ដោះស្រាយបញ្ហានេះ។ ហើយកន្លែងដែលមាន ការឆ្លងច្រើន ក៏សូមបន្តការ រៀននៅតាមអនឡាញ ការរៀនពីចម្ងាយ។ ខ្ញុំស្នើរកគ្រប់វិធានការ ដើម្បីអោយ សិស្សបាន រៀនដោយបើកសាលាផ្ទាល់ រៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅដល់ ទីកន្លេងជនបទ ដែលពុំមានជំងឺឆ្លង និងការបើក រៀន មានលក្ខណៈចម្រុះ នៅតំបន់ ដែលមានការឆ្លង តិច ហើយមានការចាក់វ៉ាក់សាំងគ្រប់គ្រាន់៕ ប្រភព វិទ្យុជាតិ កម្ពុជា