រថយន្តបុកម៉ូតូពេញទំហឹង អូសជិត១០០ម៉ែត្រទើបឈប់ បង្កអោយរងរបួសធ្ងន់ម្នាក់

Phy Sok, [28.06.21 07:57]


មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តធន់តូចមួយគ្រឿង បានបុកជា មួយម៉ូតូពេញទំហឹង ផ្លោងអ្នកបើកម៉ូតូដែលជិះតែឯងខ្ទាចទៅកៀន ហើយរថយន្តបន្តអូសម៉ូតូជិ ត១០០ម៉ែត្រទើបឈប់ ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិនរា១ ឃុំនរា ស្រុកសង្កែខេត្តបាត់ដមបង នាវេលាម៉ោងជិត១០យប់ថ្ងៃទី២៨ខែមិថុនា។

បើតាមប្រភពនៅកន្លែងកើតហេតុអោយដឹងថា រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A1947 បានបោះពួយបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា សូឃុន ពាក់ស្លាកលេខ 1B3059 ដែលមានទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលអោយតៃកុងម៉ូតូផ្លោងខ្ទាតចេញពីម៉ូតូ សន្លប់ស្តូករងរបួសធ្ងន់ ចំណែករថយន្តបន្តអូសម៉ូតូចម្ងាយជិត១០០ម៉ែត្រទើបឈប់ ។

សាក្សីកន្លែងកើតហេតុអោយដឹងថាភ្លាមៗម្ចាស់រថយន្តបានចុះមកមើលជនរងគ្រោះដែរ តែមួយសន្ទុះក្រោយមក បានគេចខ្លួនបាត់ ។
ក្រោយកើតហេតុឃើញកម្លាំងនគបាលប៉ុសនិងស្រុកសង្កែបានចុះមកពិនិត្យទីតាំងកើតហេតុ នឹងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូបង្កហេតុបានយកទៅអធិការ នគបាលស្រុក សង្កែដើម្បីដោះស្រាយតាមច្បាប់។ គេមិនទាន់ដឹងថាជនរងគ្រោះជិះម៉ូតូដែលរងរបួសធ្ងន់នោះមានឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថាជនរង គ្រោះជាជាងបាញ់ថ្នាំម៉ូតូ នៅដៃប្រាំបី ហើយគាត់រងគ្រោះ ខណៈកំពុងជិះ ម៉ូតូត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទ លោក ភី សុខ