រថយន្តនិងម៉ូតូព្រលះគ្នាបណ្តាលអោយភាគីម៉ូតូ ប្រពន្ធរបួសក្បាលធ្ងន់ ប្តីរបួសស្រាលម្នាក់

Phy Sok, [10.08.21 10:02]

រថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង បានបុកគ្នាជាមួយម៉ូតូយ៉ាងពេញទំហឹង នៅផ្លូវបំបែកជា៤ ចុងស្ពានស្លាកែតត្រើយខាងកើត បណ្តាលអោយអ្នកជិះម៉ូតូ ពីរនាក់ម្នាក់ប្រពន្ធរងរបួសក្បាលធ្ងន់និងប្តីរងរបួសស្រាល ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៥ទៀបភ្លឺព្រឹកថ្ងៃទី ១០ខែសីហាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចក្នុងភូមិសូភី២ សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបង។

ហេតុការណ៍រន្ធត់នេះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋក្បែរនោះ ចោមរោមមើល និង មានការអន្តារគមន៍ភ្លាមៗពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្ត ចុះវាស់វែងនិងបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យផងដែរ។

ប្រភពពីកន្លែងកើតហេតុអោយដឹងថា រថយន្តម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ2W4513 បើកបរទិសដៅពីកើតទៅលិចបម្រុងនិងឆ្លងស្ពានបានប៉ះជាមួយ ម៉ូតូម៉ាកVAVE Alpha ដែលជិះគ្នា២នាក់ប្តីប្រពន្ធដែលមានទិសដៅពីត្បូងទៅជើង ពេញទំហឹង បណ្តាលអោយម៉ូតូកៀបក្រោមរថយន្ត ចំណែកអ្នកជិះលើម៉ូតូជាប្រពន្ធខ្ទាត ទៅបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ចំណែកប្តីជាអ្នកបើកម៉ូតូរងរបួស ស្រាល ។

ជុំវិញករណីចរាចរណ៍នេះគេនៅមិនទាន់ដឹងឈ្មោះ ជនរងគ្រោះ និង ម្ចាស់រថយន្តនៅឡើយទេ ដោយភ្លាមៗម្ចាស់រថយន្តគេចខ្លួនបាត់មិនឃើញនៅកន្លែងកើតហេតុ ។

ក្រោយការវ៉ាស់វែងនិងបញ្ជូនអ្នករបួសទៅសង្គ្រោះ សមត្ថកិច្ចបានបញ្ជូនវត្ថុតាងម៉ូតូនិងរថយន្ត បង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ អត្ថបទ និង រូបភាព រ៉ សាលី